ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោប​បាន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់ ធ្វើកា​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ប្រឆាំង​កា​ជួញដូរ​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ លោក​វរៈ​សេនី​ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់ ធ្វើកា​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ប្រឆាំង​កា​ជួញដូរ​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ លោក​វរៈ​សេនី​ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ យើង​បង្ក្រាប​ចំនួន​៣​ករណី​ដែល​ករណី​ទី​១ នៅ​ថ្ងៃអាទិត្យ ១១​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​ខាងជើង​កាស៊ីណូ រ៉ូ​យ៉ា​ល់​ក្រោ​ន ស្ថិត​ក្នុងភូមិ​តា​អូរ​ខាងត្បូង ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់​។

ជនសង្ស័យ​មានឈ្មោះ នុ​ន រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ សមត្ថកិច្ច​យើង​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ថ្នាំ​ញៀន​ម្សៅ​ក្រាម ថ្លា​ពណ៌​ស ចំនួន​០២​កញ្ចប់​តូច ទូរស័ព្ទ​ចាស់​ៗ​ចំនួន​០២​គ្រឿង និង​ម៉ូតូ​០១​គ្រឿង ម៉ាក់ Exeter​ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 1M-08824 (​ស្លាក​លេខ​ក្លែងក្លាយ​) ករណី​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រុក ចុះ​សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពែង ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​វាលស្រែ ខាងលិច​ភូមិ​ស្វាយ​វ​ល្លិ៍ ស្ថិត​ក្នុងភូមិ​ស្វាយ​វ​ល្លិ៍ ឃុំ​កំពែង ស្រុក​គិរីវង់ ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​។

ជនសង្ស័យ​មានឈ្មោះ សែ​ម ចិក (​ហៅ​ក្រៅ​អឹ​ក​) ភេទ ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​សំរោង​កើត ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ សមត្ថកិច្ច​យើង​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ថ្នាំ​ញៀន​ម្សៅ​ក្រាម ថ្លា​ពណ៌​ស ចំនួន​០២​កញ្ចប់​ធំ ទូរស័ព្ទ​ចាស់​ចំនួន​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង ម៉ាក់​NEX គ្មាន​ពាក់​ស្លាក​លេខ ពណ៌​ស បិទ​ខ្មៅ​។ ហើយ​ករណី​ទី​៣ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច លោក​បាន​ដឹកនាំ កម្លាំង​ជំនាញ​បង្ក្រាប​ការ​ស៊ីឈ្នួល​ជា​អ្នក​ទទួល​ថ្នាំ​យក​ញៀន ទៅ​ឲ្យ​ឈ្មោះ បញ្ញា ភេទ​ប្រុស ត្រង់​នៅ​ចំណុច​ស្ពាន​ភ្នំ​ឆ្មា ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ ភ្លាម​នោះ​សមត្ថកិច្ច យើង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​។

ជនសង្ស័យ​មានឈ្មោះ ចាន់​ថា ពិសា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​រង ឃុំ​ស្រែ​រង ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​ខ​ល​ណាត់ ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ សែ​ម ចឹក (​ហៅ អឹ​ក​) រស់នៅ​ភូមិ​សំរោង​ខាងកើត ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ពេល​មក​ដល់​ត្រង់​កន្លែង​ណាត់ ប្រគល់​ថ្នាំ​ញៀន​ខាងលើ ត្រូវ​សម​ត្ថិ​កិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។
នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​ទាំង​៤​នាក់ បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​រកស៊ី​ជួញដូ​គ្រឿងញៀន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​នៅ​រសៀល​ថ្ងែ​ទី​១០ កក្កដា ២០១៨​នេះ​៕


https://youtu.be/o9q6pQ5jIRw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ