ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មួយ​យប់​…ព្រឹក​ឡើង​ឃើញ​លើ​ផ្លូវ​រថភ្លើង​​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មាន​ទំនាស់​បន្តិចបន្តួច​ក្នុង​ក្រុម​គ្រួសារ ហើយ​បុរស​ម្នាក់​បាន​គិត​ខ្លី​ផឹកស្រា​ស្រវឹង​រួច​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ក៏​ត្រូវ​រថភ្លើង​កិន​ស្លាប់​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង​រលូត ឃុំ​សំរោង…

ខេត្តតាកែវ ៖ មាន​ទំនាស់​បន្តិចបន្តួច​ក្នុង​ក្រុម​គ្រួសារ ហើយ​បុរស​ម្នាក់​បាន​គិត​ខ្លី​ផឹកស្រា​ស្រវឹង​រួច​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ក៏​ត្រូវ​រថភ្លើង​កិន​ស្លាប់​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រាំង​រលូត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥៨-៥៩ ។

លោក​មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កែវ សុ​ឃី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ បន្ទាប់​ពី​កើតហេតុ រថភ្លើង​បាន​បន្ត​ដំណើរ​ទៅ​ទិស​ខាងជើង​បាត់ ។

លោក​នគរបាល​ស្រុក​បាន​បន្ត​ថា បើ​តាម​ការ​អោយ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​ទំនាស់​ក្នុង​គ្រួសារ លុះ​យប់​ឡើង​មិនដឹង​ទៅ​ណា​នោះ​ទេ ស្រាប់តែ​ព្រឹក​ឡើង​មាន​ប្រជាពលរដ្ឋ​មក​ប្រាប់​ថា​មាន​សាច់ញាតិ​ស្លាប់​នៅ​លើ​ផ្លូវ​រថភ្លើង ហើយ​ពេល​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​មើល​សព ។

បន្ទាប់ពី​​ប៉ូលិស​បាន​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ