ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាង​ដែរ! បុណ្យសព​… យំ​មិន​ចេញ អាច​ជួល​បាន

5 ឆ្នាំ មុន

ហ្គា​ណា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​មនុស្ស​មួយ​ចំនួន​យំ​មិន​ចេញ​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​សាច់ញាតិ​បងប្អូន ពេល​នេះ​គេ​មាន​សេវាកម្ម​ជួល​ឲ្យ​យំ​កំដ​កម្មវិធី​ទៀត​ផង​។ សេវាកម្ម​នេះ អាច​រកបាន​នៅ​ប្រទេស​ហ្គា​ណា…

ហ្គា​ណា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​មនុស្ស​មួយ​ចំនួន​យំ​មិន​ចេញ​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​សាច់ញាតិ​បងប្អូន ពេល​នេះ​គេ​មាន​សេវាកម្ម​ជួល​ឲ្យ​យំ​កំដ​កម្មវិធី​ទៀត​ផង​។ សេវាកម្ម​នេះ អាច​រកបាន​នៅ​ប្រទេស​ហ្គា​ណា ដោយសារ​តែ​នៅ​ទីនោះ ការ​យំ​ក្នុង​ពិធី​បុណ្យសព គឺជា​ការ​សម្តែង​កិច្ច​ឈឺចាប់ និង​ទឹក​ចិត្ត​ស្រឡាញ់​របស់​ខ្លួន​ទៅ​លើ​អ្នក​ស្លាប់ ប្រសិនបើ​យំ​មិន​ចេញ​ទេ នោះ​មាន​ន័យ​ថា ក្តី​ស្រឡាញ់​ក៏​មិនសូវ​មាន​ច្រើន​ដែរ​។

ក្រុម​អ្នក​យំ​អាជីព​ជា​ច្រើន​ត្រូវ​រីក​ដុះដាល​នៅ​ក្នុង​សង្គម​ហ្គា​ណា​។ អ្នកស្រី Ami Dokli ដែល​ជា​ប្រធាន​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំងអស់ បាន​ប្រាប់ BBC របស់​អា​ព្រិច​ថា ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​យំ​មិន​ចេញ​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​បងប្អូន ទើប​គេ​ជួល​ក្រុម​របស់​នាង​ទៅ​សម្តែង​យំ​។ នាង​បាន​ប្រាប់​ទៀត​ថា តម្លៃ​នៃ​ការ​ជួល​គឺ​តិច​ឬ​ច្រើន ទៅ​តាម​ទំហំ​នៃ​ពិធីបុណ្យ​។

ប្រាក់​ដែល​ចំណាយ​ទៅ​លើ​ពិធី​បុណ្យសព​របស់​ប្រជាជន​ហ្គា​ណា អាច​ថ្លៃ​ស្មើ​ពិធី​មង្គល​ការ ក៏​មាន​ដែរ​។ ខ្លះ​អាច​ដល់​ទៅ​ចន្លោះ ១៥០០០​ដុល្លារ និង ២០០០០​ដុល្លារ​។ អ្នកខ្លះ​ហ៊ាន​ជួល​អ្នក​យំ​អាជីព​ជា​ច្រើន​នាក់​មក​កាន់​កម្មវិធី​បុណ្យ​ទៀត​ផង​។ គេ​គិត​ថា វា​ជួយ​លើក​មុខមាត់​កម្មវិធី ហើយ​ជួយ​ឲ្យ​អ្នកចូលរួម​ហ៊ាន​ចូល​បុណ្យ​ច្រើន​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ