ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ហូប​បាយ​ក្មួយ​ឆ្លើយ​ថា មិន​ហូប​ទេ​… ខ្ញុំ​ស្លា.ប់​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​មានបាន​ចង​.​ក​សម្លាប់​ខ្លួន ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ពាម​អាទិត្យ ឃុំ​សា​គ្រាម…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​មានបាន​ចង​.​ក​សម្លាប់​ខ្លួន ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ពាម​អាទិត្យ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

តាម​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ សង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ពូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ាន សា​រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។

បើ​យោង​ការ​បំភ្លឺ​របស់​ពូ​ជន​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ពេល​គាត់​កំពុង​ហូប​បាយ​ឃើញ​ជន​រង​គ្រោះ​ដើរមក​ជិត ក៏​ហៅ​មក​ហូប​បាយ​ជាមួយ តែ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មិន​ហូប​ទេ ថ្ងៃនេះ​ខ្ញុំ​ស្លាប់​ហើយ និយាយ​រួច​ក៏​ដើរ​ចេញ​បាត់​ទៅ​។

ពូ​ជនរង​គ្រោះ​បន្ត​ទៀតថា សម្តី​នេះ​ធ្វើ​ឲ្យ​គាត់​មិន​បាន​ចាប់អារម្មណ៍ និង​យក​ចិត្តទុក​ដាក់​​នោះ​ទេ ពីព្រោះ​ថា ជន​រង​គ្រោះជា​មនុស្ស​មិន​សតិ​មិនសូវ​គ្រប់ រាល់ពេល​និយាយ​ស្ដី​អ្នក​ភូមិ​មិនសូវ​យក​ចិត្តទុកដាក់​នោះ​ឡើយ រហូត​ពេល​គាត់​ហូប​បាយ​រួច​ម៉ោង​ប្រហែល​៨​​និង​៣០​នាទី​មិនឃើញ​ជន​រង​គ្រោះ គាត់​ក៏​ហៅ​បងប្អូន​ឲ្យ​ជួយ​ដើរ​រក ស្រាប់តែ​ឃើញ​ជន​​រង​គ្រោះ​ចង​.​ក​នឹង​ក្រ​ម៉ា​ទៅ​និង​ដើម​ធ្នង់​ខាងជើង​ផ្ទះ ចម្ងាយ ៣០​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​កើតហេតុ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្ដិ៍​នគរបាល​សា​គ្រាម ក៏​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ទីកន្លែង​កើតហេតុ ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិត​ជា​​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ខ្លួនឯង​នឹង​ក្រ​ម៉ា​ពណ៌​ក្រហម​ឆ្នូត​ខៀវ​ទៅ​នឹង​ដើម​ធ្នង់​ពិតប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ។ នៅ​ពេល​ពិនិត្យ​រួចរាល់ ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ