ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! តែ​មួយ​សប្តាហ៍​​សម្លា.ប់​មនុស្ស​៧០​នាក់

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​កេ​បិ​ច​កា​ណា​ដា ​កាលពី​ថ្ងៃ​ទី​៩ ​កក្កដា ២០១៨ បាន​ចេញផ្សាយ​តុល្យការ​ចុង​ក្រោយ នៃ​គ្រោះ​ក្ដៅ​ខ្លាំង​ថា ​មាន​មនុស្ស​ស្លាប់​៧០​នាក់​​រយៈពេល​មួ​យស​ប្ដា​ហ៍​ក្នុង​ខេត្ត​នោះ​។ ​សីតុណ្ហភាព​ពេល​នេះ…

ប្រទេស​កា​ណា​ដា ៖ ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​កេ​បិ​ច​កា​ណា​ដា ​កាលពី​ថ្ងៃ​ទី​៩ ​កក្កដា ២០១៨ បាន​ចេញផ្សាយ​តុល្យការ​ចុង​ក្រោយ នៃ​គ្រោះ​ក្ដៅ​ខ្លាំង​ថា ​មាន​មនុស្ស​ស្លាប់​៧០​នាក់​​រយៈពេល​មួ​យស​ប្ដា​ហ៍​ក្នុង​ខេត្ត​នោះ​។ ​សីតុណ្ហភាព​ពេល​នេះ ​ចាប់ផ្ដើម​ចុះ​វិញ​ហើយ​។

តាំងពី​ដើមខែ​កក្កដា ​មក ធាតុអាកាស​ឡើង​ក្ដៅ​ខ្លាំង​បំផុត​នៅ​ភាគ​ខាងកើត​កា​ណា​ដា ពិសេស​ក្នុង​ខេត្ត​កេ​បិ​ច​។ ហើយ​ក្នុង​​តំបន់​ក្រុង​ម៉ុង​រ៉េ​អាល់ ទីប្រជុំជន​ខេត្ត​កេ​បិ​ច ជាទី​ក្រុង​សេដ្ឋកិច្ច ក៏​រង​ការ​ប៉ះពាល់​​យ៉ាង​ខ្លាំង ​ដោយនៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​៣៤​នាក់​។

ក្នុង​ពេល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង​បែប​នេះ នាំ​ឲ្យ​មានការ​ជជែក​ដេញដោល​គ្នា​នៅ​កេ​បិច អំពី​សេចក្ដី​ត្រូវការ​នៃ​ម៉ា​ស៊ី​ន​ត្រជាក់ ​ព្រោះ​តំបន់​ក្រុង​ម៉ុង​រ៉េ​អាល់​ជា​ឧទាហរណ៍ ក្នុង​ចំណោម​អ្នក​ស្លាប់​ជាង​៦០% ជា​អ្នក​រស់នៅ​ដោយ​ពុំ​មាន​ម៉ា​ស៊ី​ន​ត្រជាក់​ក្នុង​បណ្ដា​អគារ​ដែល​ពួក​គេ​រស់នៅ​។ ចំណែក​ឯ​​តាម​មន្ទីរពេទ្យ​មួយ​ចំនួន ក៏​ខ្វះ​ម៉ា​ស៊ី​ន​ត្រជាក់​ដែរ ​ដោយ​អ្នកជំងឺ​ខ្លះ​ត្រូវ​បង់ប្រាក់ ​ដើម្បី​ឲ្យ​មាន​ម៉ា​ស៊ីន​ត្រជាក់​ក្នុង​បន្ទប់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ