ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យក្ស​ថយក្រោយ​ខុស​បច្ចេកទេស​…មានអី​ជាន់​ខ្ទេច​ជាន់​ខ្ទី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​បើក​រ៉ឺ​យែ​ថយក្រោយ​បំរុង​ចូល​ឃ្លាំង​តែ​ខុស​បច្ចេកទេស​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បណ្តាល​អោយ​បាក់​អស់​មួយ​ដើមហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២០៤​កែង​នឹង​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។ រថយន្ត​បង្ក​ខាងលើ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​បើក​រ៉ឺ​យែ​ថយក្រោយ​បំរុង​ចូល​ឃ្លាំង​តែ​ខុស​បច្ចេកទេស​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បណ្តាល​អោយ​បាក់​អស់​មួយ​ដើមហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២០៤​កែង​នឹង​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។ រថយន្ត​បង្ក​ខាងលើ ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ត​សណ្តោង​ធន់​ធំ​ដឹក​ស្ករ និង​ប៊ី​ចេ​ង ពាក់​ស្លាក​លេខ កំពង់ចាម 3A-6061 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​បង្ក​ខាងលើ និង​ព្រូ​ពីរ​បី​នាក់​រួម​ដំណើរ​ជាមួយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ក៏​បាន​បើករ​យែ​ថយក្រោយ​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​២០៤​បំណង​ចូល​ទៅ​ក្នុង​ឃ្លាំង​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​ទំលាក់​ទំនិញ​ចេញពី​រថយន្ត ខណៈ​ពេល​នោះ​រថយន្ត​បង្ក​ក៏​បាន​ថយ​ជ្រុល​ទៅ​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​ដែល​នៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​អោយ​បាត់​ទ្រេត​ដល់​ដី ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​នាំ​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ