ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង Bags to School បាន​ផ្តល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​រូប

5 ឆ្នាំ មុន
  • ភ្នំពេញ

គំរោង bag to school 2018 ឬ​ទៅ​រៀន​ដើម្បី​អនាគត​ខ្ញុំ រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជ​ករ​អន្តរជាតិ​កម្ពុជា​សាខា​ភ្នំពេញ ឬ​ហៅ​កាត់​ថា​JCI-PhnomPenh បាន​ប្រារព្ធ​ឡើង​​នៅ​សាលា​បឋម​សិក្សា​អណ្តូង​ស្វាយ ភូមិ​រ៉ា​ថ្មី…

គំរោង bag to school 2018 ឬ​ទៅ​រៀន​ដើម្បី​អនាគត​ខ្ញុំ រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជ​ករ​អន្តរជាតិ​កម្ពុជា​សាខា​ភ្នំពេញ ឬ​ហៅ​កាត់​ថា​JCI-PhnomPenh បាន​ប្រារព្ធ​ឡើង​​នៅ​សាលា​បឋម​សិក្សា​អណ្តូង​ស្វាយ ភូមិ​រ៉ា​ថ្មី ឃុំ​ត្នោត​ជ្រុំ ស្រុក​ក្រគរ​ន​ខេត្ត​ពោ​ធ៍​សាត់​ ​កាលពី​ថ្ងៃ​ទី​1 កក្កដា ឆ្នាំ​២០១៨​នេះ បញ្ចប់​ទៅ​ដោយ​ភាព​រលូន​តាម​ការ​រំពឹង​ទុក​។

គម្រោង​ដែល​មានការ​សហការ​ជាមួយ JCI Marina, Singapore ជា​ដៃគូ​អស់​រយ​:​ពេល​៧​ឆ្នាំ​​មកនេះ​បាន​នាំ​មក​នូវ​ជំនួយ​ជា​ច្រើន​ដូច​ជា ​ការ​ចែក​ជូន​សម្ភារ​សិក្សា​ដល់​សិស្សានុ​សិស្ស​​ជាង​២០០​នាក់ និង​លោកគ្រូ​ អ្នកគ្រូ​ដែល​កំពុង​បំរើ​ការ​ក្នុង​សាលា​បឋម​សិក្សា ក៏​ដូច​ជា​មានការ​ជួយ​កសាង​អណ្តូងទឹក ទីធ្លា​លេង​កីឡា ដងទង់​ជាតិ ក្លោ​ង​ទ្វារ​សាលា បណ្ណា​ល័យ​ចល័ត និង​សំភារ​បរិក្ខា​ក្នុង​ថ្នាក់រៀន​មួយ​ចំនួន​ដើម្បី​សំរួល​ដល់​ការ​បង្ហាត់​បង្រៀន​​របស់​លោកគ្រូ​អ្នកគ្រូ ក៏​ដូច​ជា​ផ្តល់​នូវ​ប្រយោជន៍​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​។

គម្រោង Bag to school ប្រចាំឆ្នាំ​2018 អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​មានការ​ចូលរួម​គាំទ្រ​ពី​បណ្តា​សប្បុរសជន​គ្រប់​ស្រទាប់​វណ្ណៈ​​ក្នុង​ការ​បរិច្ចាគ​ទាំង​ថវិការ​ និង​សំភារៈ ក៏​ដូច​ជា​ការ​ចូលរួម​មួយ​ចំណែក​ពី​ម្ចាស់​ឧបត្ថម្ភ​ធំ ​គឺ​ធនាគារ​ ABA ផង​ដែរ​។

ក្រុមការងារ​របស់​គម្រោង​នេះ​ទាំងមូល សង្ឃឹម ​និង​រំពឹង​ទុក​ថា គម្រោង Bag to school នៅ​តែ​បន្ត​ទទួល​ការ​គាំទ្រ និង​ចូលរួម​ពី​សំណាក់​សប្បុរសជន និង​ម្ចាស់​ឧបត្ថម្ភ​នានា​ដើម្បី​ជួយ​ដល់​សាលា​ផ្សេង​ៗ​ទៀត​ដែល​ខ្វះខាត និង​ត្រូវការ​ជំនួយ​នៅ​ឆ្នាំ​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ