ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ម្ចាស់​រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​យក​ទៅ​ដុសក្អែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​ត្រូវ​បាន​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់​រថយន្ត​ដើម្បី​ធ្វើការ​អប់រំ បន្ទាប់​ពី​រថយន្ដ​ខាងលើ​បើក​ប៉ះ​ភ្លើងស្តុប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​ត្រូវ​បាន​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់​រថយន្ត​ដើម្បី​ធ្វើការ​អប់រំ បន្ទាប់​ពី​រថយន្ដ​ខាងលើ​បើក​ប៉ះ​ភ្លើងស្តុប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​កំលាំង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​សំរួល​ច​រា​ចរណ៍​នៅ​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ​បានឃើញ​រថយន្ត​កុងតឺន័រ​មាន​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៩៩៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បើក​ប៉ះ​ភ្លើងស្តុប​នៅ​ចំណុច​គោលដៅ​ខាងលើ តែ​មិន​មាន​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​ខូចខាត​តិចតួច​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ រថយន្ត​បង្ក​ខាងលើ​មិន​ព្រម​ឈប់​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ជាង​១០០​ម៉ែត្រ ហើយ​ត្រូវ​បាន​កំលាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ឃាត់​ភ្លាម​ៗ និង​បាន​រាយការណ៍​ទៅ​ជំនាញ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​សំដី​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​ខាងលើ​បាន​និយាយ​ថា ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​ដឹក​ពី​ម្តុំ​ផ្លូវជាតិ​លេខ​១​យក​ទៅ​ដាក់​នៅ​ការដ្ឋាន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​កំពង់សោម​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​អប់រំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ