ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ធ្វើ​អី​ធ្វើ​ទៅ​….Ronaldo រក​មើល​ភូមិ​គ្រឹះ​មួយ​នៅ​អុី​តា​លី​ធ្វើ​មិនដឹង

5 ឆ្នាំ មុន

ការ​ចរចា​បិទទ្វារ​រវាង​ក្លិប Real Madrid និង Juventus ជុំវិញ​ការ​ទិញ​-​ដូរ​កីឡាករ​ល្បី Cristiano Ronaldo នៅ​តែ​បន្ត ខណៈ​សាមីខ្លួន​បាន​និង​កំពុង​រក​មើល​ភូមិ​គ្រឹះ​សមរម្យ​មួយ​កន្លែង​នៅ​ក្រុង…

ការ​ចរចា​បិទទ្វារ​រវាង​ក្លិប Real Madrid និង Juventus ជុំវិញ​ការ​ទិញ​-​ដូរ​កីឡាករ​ល្បី Cristiano Ronaldo នៅ​តែ​បន្ត ខណៈ​សាមីខ្លួន​បាន​និង​កំពុង​រក​មើល​ភូមិ​គ្រឹះ​សមរម្យ​មួយ​កន្លែង​នៅ​ក្រុង Turin ប្រទេស​អុី​តា​លី ដើម្បី​ស្នាក់​នៅ​រួច​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន The Sun រាយការណ៍​ថា កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​វ័យ​៣៣​ឆ្នាំ Ronaldo នឹង​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​យក្ស​អុី​តា​លី​ដែល​មាន​រហស្សនាម​ថា “​សេះបង្កង់​”​ រយៈពេល​៤​ឆ្នាំ ដោយ​រូបគេ​នឹង​ទទួល​បាន​ប្រាក់​ហត់នឿយ​ជិត​៩០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ខណៈ​ការ​ត្រួតពិនិត្យ​បាន​ចប់​សព្វគ្រប់​ហើយ ។

ភ្លាម​ៗ​បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​ទៅ​លេង​ឱ្យ Juventus ក្លាយជា​ការ​ពិត​តារា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ប្រចាំ​ក្លិប Real Madrid បាន​ទៅ​រក​មើលភូមិ​គ្រឹះ​មួយ​កន្លែង​នៅ​ក្រុង Turin​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​ជាមួយ​សំណព្វចិត្ត​នាង Georgina Rodriguez លើ​ទឹកដី​អុី​តា​លី ។ រឿង​ចម្លែកមួយ​គឺ​ភូមិ​គ្រឹះ​ដែល​ម្ចាស់​ពាន​បាល់​មាស​៥​ជំនាន់​រូប​នេះ​ពេញចិត្ត​នោះជា​ទ្រនំ​ចាស់​របស់ Zidane អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប Real Madrid ស្នាក់​នៅ ពេល​រូប​លោក​នៅ​ជា​កីឡាករ​លេង​ឱ្យ Juventus នៅ​ឆ្នាំ១៩៩៦-២០០១ ។

ភូមិ​គ្រឹះ​នេះ​មាន​បន្ទប់​គេង​៧ អាង​ហែល​ទឹក និង​មាន​ផ្លូវ​សម្ងាត់​ពីរ ហើយ​តម្លៃ​ជួល​វិញ​ពិតជា​ថ្លៃ​មិន​គួរ​ឱ្យ​ជឿ​ដោយ​ក្នុង​១​ថ្ងៃ​ជាង​៤​ម៉ឺន​ដុល្លារ​ឯណោះ ។ ទោះបី​យ៉ាងណា​ក៏​ដោយ​ក៏​គ្មាន​បញ្ហា​សម្រាប់ Ronaldo ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​សាង​ស្នាដៃ​ថ្មី​នៅ Juventus ដែល​ជា​ក្លិប​រូបគេ​ស្រឡាញ់​តាំងពី​កុមារភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ