ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រល័យ​ជីវិត​ក្មេង​ស្រី​ម្នាក់ខណៈនាំគ្នា​អង្គុយលេង​ក្រោម​ផ្ទះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។


លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ បានអោយ​ដឹង​ថា កុមារី​ដែល​ស្លាប់​ឈ្មោះ ញឹ​ម មេ​សា ភេទ​ស្រី អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ អុី​ ញឹ​ម អាយុ​៥៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ខូ​យ ខន អាយុ​៣៨​ឆ្នាំ មានកូន​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ និង​ប្រុស​៤​នាក់ ចំណែក​កុមារី​រង​គ្រោះជា​កូន​ទី​៨​នៅ​ក្នុង​គ្រួសារ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្តាយ និង​សាច់ញាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ផ្ទៃមេឃ​មាន​ព​ណ៍​ខ្មៅ​ដេ​ដាស​ជា​សញ្ញា​ប្រាប់​ថា​មេឃ​ភ្លៀងហើយ ពេល​នោះ​កុមារី​រង​គ្រោះ​ខាងលើ​មិន​ហ៊ាន​ដើរ​លេង​ឆ្ងាយ​នោះ​ទេ គឺ​នាង​និង​បងប្អូន​រួម​ជាមួយនឹង​ជីដូន​មាន​គ្នា​៥​នាក់​នាំ​គ្នា​អង្គុយ​លេង​ក្រោមផ្ទះ ពេល​នោះ​ផ្ទៃមេឃ​ក៏​មាន​ភ្លៀង​ខ្យល់ និង​រន្ទះបាញ់​ចំ​កុមារី​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​ដ​ទៃ​​ទៀត​គ្រាន់តែ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ រួច​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​​ដើម្បី​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ