ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូ​ក្រូ​អាស៊ី​អួត​ម៉ា​ឆ្ងាញ់​ថា បិទ Messi និង Eriksen ជាប់​រឿ​​ង​អី​ចងជើង​កីឡាករ​ម្នាក់​នេះ​មិន​ជាប់

5 ឆ្នាំ មុន

មុន​ការ​ប្រកួត​មក​ដល់ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី លោក Zlatko Dalic សង្ឃឹម​យ៉ាង​មុតមាំ​ថា រនាំង​ដែកថែប​នៃ​ប្រព័ន្ធ​ការពារ​របស់​លោក នឹង​អាច​ចងជើង​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អង់គ្លេស Harry Kane…

មុន​ការ​ប្រកួត​មក​ដល់ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី លោក Zlatko Dalic សង្ឃឹម​យ៉ាង​មុតមាំ​ថា រនាំង​ដែកថែប​នៃ​ប្រព័ន្ធ​ការពារ​របស់​លោក នឹង​អាច​ចងជើង​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អង់គ្លេស Harry Kane ដូច​ពេល​ពួក​គេ​តាម​បិទ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន Messi និង​ដា​ណឺ​ម៉ាក Christian Eriksen ដែរ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Goal កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

គ្រូបង្វឹក​វ័យ​៥១​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​អំឡុង​សន្និសីទ​សារព័ត៌មាន​ថា​ «​ការ​ប្រកួត​នឹង​កាន់តែ​តានតឹង និង​រឹតតែ​ពិបាក​ទប់ទល់​ថែម​ទៀត ព្រោះ Kane គឺជា​តារា​ឆ្នើម​មួយ​រូប​នៅ​ក្រុម​អង់គ្លេស ពេល​ចាប់​ដៃគូ​ជាមួយ​កីឡាករ Raheem Sterling ហើយ​បច្ចុប្បន្ន Kane ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ទៀត» ។

យ៉ាងណាមិញ លោក Zlatko Dalic បាននិយាយ​ទាំង​មាន​ជំនឿ​ចិត្ត​ថា «​ខ្សែការពារ​របស់​យើង កីឡាករ Domagoj Vida និង Dejan Lovren គឺជា​ដៃគូ​ដ៏​ល្អ ដែល​ខ្ញុំ​ទុកចិត្ត​ថា​នឹង​អាច​រារាំង​កីឡាករ​របស់​អង់គ្លេស ។ ពី​មុន​យើង​បាន​បិទ Messi និង Eriksen ដោយ​ជោគជ័យ ហើយ​លើក​នេះ យើង​នឹង​ខំប្រឹង​ធ្វើ​ឱ្យ​បាន​ដូច​គ្នា​ជាមួយ​កីឡាករ Kane» ។​

គួរ​រំលឹក​ថា ក្រូ​អាស៊ី​បាន​ឆ្លង​ផុត​វគ្គ​១៦(​ប៉ះ​ដា​ណឺ​ម៉ាក​) និង​៨​ក្រុម​(​ប៉ះ​រុ​ស្ស៊ី​) សុទ្ធតែ​ឈ្នះ​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ខណៈ​អង់គ្លេស​ឈ្នះ​ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ម្តង ពេល​ជួប​កូ​ឡុំ​ប៊ី​វគ្គ​១៦​ក្រុម តែ​ក្រោយមក​ទម្លាក់​ស៊ុ​យ​អែ​ត​វគ្គ​៨​ក្រុម​ដោយ​លទ្ធផល​២​ទល់​០ ។ ក្រូ​អាស៊ី និង​អង់គ្លេស​នឹង​ប៉ះ​គ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃ​ពុធ​ស្អែក​នេះ វេលា​ម៉ោង​១​រំលង​អធ្រាត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ