ទីបំផុត ការប្រកួតដណ្តើមពានរង្វាន់ពិភពលោក (World Cup) ២០១៨ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ។ សម្រាប់១គូប្រកួតដំបូងនេះ គឺជាការប៉ះគ្នារវាងក្រុមជើងខ្លាំងបារាំង និងបែលហ្ស៊ិក នាវេលាម៉ោង១រំលងអធ្រាត្រ នៅពហុកីឡដ្ឋានSaint-Petersburg ។
ចំពោះសមាសភាពក្រុមបារាំង លោកអ្នកច្បាស់ជាបានដឹងខ្លះៗមកហើយនូវសមត្ថភាពដ៏ខ្លាំងក្លារបស់ពួកគេ ។ ក្រុមដែលមានរហស្សនាម “មាន់គក” មួយនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចាប់តាំងពីវគ្គចែកពូលមក ហើយមកទល់ពេលនេះ ពួកគេមិនទាន់បរាជ័យម្តងឡើយ ដោយស្មើតែម្តងប៉ុណ្ណោះ និងឈ្នះ៤ដង ។
បារាំងធ្លាប់បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ៥លើកមកហើយក្នុងចំណោមការបង្ហាញខ្លួននៅ World Cup ១៤ដង ហើយអាចឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ២ដង ប៉ុន្តែឈ្នះពានជើងឯកតែ១លើកគត់កាលពីឆ្នាំ១៩៩៨ ។ ស្ថានភាពកូនក្រុមនាពេលបច្ចុប្បន្ន បារាំងសំបូរទៅដោយកីឡាករថ្មីៗ ប៉ុន្តែពួកគេមានសមត្ថភាពស្មើជើងគ្នាល្អណាស់ មិនថាខ្សែការពារ បម្រើ ឬប្រយុទ្ធនោះទេ ។ ម្យ៉ាងទៀត ជំនួបយប់នេះ ក៏ពុំមានកីឡាករសំខាន់ណាខកខាននោះដែរ ។
រីឯស្ថានភាពគូប្រជែងពានរង្វាន់ដែលមកពីទ្វីបអឺរ៉ុបជាមួយគ្នានេះ ក៏មិនធម្មតាប៉ុន្មានដែរ ពោលគឺចាប់តាំងពីវគ្គចែកពូលមក បែលហ្ស៊ិកឈ្នះរហូត ធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពរីកចម្រើនរបស់ពួកគេ ។ ជាក់ស្តែងណាស់ ប្រេស៊ីលដែលជាក្រុមមានរនាំងការពាររឹងមាំបំផុត ក៏ត្រូវបែលហ្ស៊ិកទម្លាក់បានផងដែរកាលពីវគ្គ៨ក្រុមកន្លងទៅ ។
ចំពោះប្រវត្តិប្រឡូកក្នុងព្រឹត្តិការណ៍ World Cup វិញ ក្រុមដែលមានរហស្សនាមថា “បិសាចក្រហម” មួយនេះ ធ្លាប់ចូលលេងបានចំនួន១២ដងមកហើយ ប៉ុន្តែមានវាសនាឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តងប៉ុណ្តោះកាលពីឆ្នាំ១៩៨៦ ។ វត្តមានរដូវកាលថ្មីនេះ គេសង្កេតឃើញថា បែលហ្ស៊ិកហាក់ពុះកញ្ជ្រោលស្រេកឃ្លានជ័យជម្នះខ្លាំងជាងក្រុមដទៃ ទន្ទឹមនឹងឆន្ទៈ និងស្មារតីកូនក្រុមនីមួយៗមោះមុតផងនោះ ពួកគេជឿជាក់ថា នឹងអាចសាងប្រវត្តិសាស្រ្តថ្មីនៅលើទឹកដីរុស្ស៊ីជាមិនខាន ។
ក្រុមខ្លាំងទាំងពីរខាងលើ ធ្លាប់ប៉ះគ្នានៅ World Cup ២លើកមកហើយ ដែលក្រុមបារាំងឈ្នះទាំង២លើកនៅពីឆ្នាំ១៩៣៨ជុំទី១ និងឆ្នាំ១៩៨៦ វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ខណៈប៉ះគ្នា៤លើកផ្សេងទៀតក្នុងវគ្គជម្រុះបឋមទ្វីបអឺរ៉ុប បារាំងឈ្នះ២ ចាញ់១ និងស្មើ១ ។ ទោះបីយ៉ាងណា នៅក្នុងជំនួបនារាត្រីនេះ គេហទំព័រទស្សន៍ទាយកីឡាបានទាយថា បែលហ្ស៊ិកមានសង្ឃឹមឡើងទៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគូប្រកួត បើទោះជាក្រុមទាំងពីរសុទ្ធតែអាចរកគ្រាប់បាល់បានដូចគ្នាក្ដី ៕
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...