ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​វីតាមីន​សេ បង្ហាញខ្លួន​មុន​បុណ្យ​១០០​ថ្ងៃ ពិត​ជា​​អព្ភូតហេតុមែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ឆ្លង​ចេតិយ៍ និង​រូបសំណាក​នាយ​វី​តា​មី​សេ រួម​ជាមួយ​ពិធី​បុណ្យ ខួប​១០០​ថ្ងៃ​របស់​គាត់​ផង​នោះ អ្នក​នាង​ប៉េងប៉ោង ឲ្យ​ដឹង​ថា ការ​ឆ្លាក់​រូបសំណាក​របស់​ឪពុក​នាង​មាន​អព្ភូតហេតុ​កើតឡើង ដោយសារ​តែ​ជាង​មាន​ជំនាញ​ឆ្លាក់​ថ្ម…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ឆ្លង​ចេតិយ៍ និង​រូបសំណាក​នាយ​វី​តា​មី​សេ រួម​ជាមួយ​ពិធី​បុណ្យ ខួប​១០០​ថ្ងៃ​របស់​គាត់​ផង​នោះ អ្នក​នាង​ប៉េងប៉ោង ឲ្យ​ដឹង​ថា ការ​ឆ្លាក់​រូបសំណាក​របស់​ឪពុក​នាង​មាន​អព្ភូតហេតុ​កើតឡើង ដោយសារ​តែ​ជាង​មាន​ជំនាញ​ឆ្លាក់​ថ្ម និង​ស្ពាន់ ឲ្យ​ដូច​ទម្រង់​មុខ​មនុស្ស​ពិត​ច្រើន​ឆ្នាំ​បែរជា​ឆ្លាក់​មិន​ដូច ជា​ពិសេស​គឺ​បបូរមាត់​តែ​ម្ដង ។  ទាល់តែ​នាង​អុជ​ធូប​សុំ​ទើប​ជាង​ឆ្លាក់​ដូច ។

អ្នក​នាង​ប៉េងប៉ោង និយាយ​ថា​ «​គ្រាន់តែ​ឆ្លាក់​ដូច​ភ្លាម នាង​ខ្ញុំ​ឃើញ​វិញ្ញាណ​លោកឪពុក មក​​លេង​ជា​ប្រចាំ ដោយ​មុន​ពេល​ធ្វើបុណ្យ​ប៉ុន្មាន​ថ្ងៃ គាត់​បង្ហាញខ្លួន​រើស​កន្សែង ហើយ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដែល​ហាក់ដូចជា​គាត់​សប្បាយចិត្ត នឹង​ទទួល​បាន​អ្វី​ដែល​កូន​ចៅ​បាន​ធ្វើបុណ្យ​បញ្ជូន​ឲ្យ ។

ក្នុង​ពេល​ឆ្លាក់​មិន​ដូច សូ​ម្បី​តែ​ជាង​ក៏​ចង់​ខកចិត្ត​ដែរ ហើយ​គឺ​ទោះជា​ជាង​បាន​អុជ​ធូប​សុំ​ប៉ុនណា​ក៏​នៅ​តែ​ឆ្លាក់​មិន​ដូច ។ ខ្ញុំ​មាន​អារម្មណ៍ ភ័យ​អរ​ៗ​យ៉ាង​ខ្លាំង ដែល​កៀក​ថ្ងៃ​ក្នុង​ការ​ធ្វើ​ពិធី​ឆ្លង​ទៅ​ហើយ បែរជា​នៅ​តែ​គ្មាន​រូប​ដូច ទើប​សម្រេចចិត្ត​អុជ​ធូប ហើយ​និយាយ​ជាមួយ​ឪពុក ហើយ​ប្រហែលជា​លោក​ទទួល ទើប​ស្រាប់តែ​ចម្លាក់​នោះ គឺ​ទោះជា​ជាង​ហាក់​មិនសូវ​ប្រិត​ព្រាង​ដូច​មុន ក៏​ស្រាប់តែ​ចេញ​រូបចម្លាក់​មក​ដូច ធ្វើ​ឲ្យ​ជាង និង​នាង​ខ្ញុំ​ក៏​ព្រឺ​ឆ្អឹងខ្នង​នៅ​ពេល​និយាយ​ដល់​រឿង​នេះ »​។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រូបសំណាក​របស់​ឪពុក​ដល់​ទៅ​៣ អ្នក​នាង​ប៉េងប៉ោង​ថា ទី​១ ដោយសារ​តែ​ជាង​បញ្ចុះតម្លៃ ទី​២​ដោយសារ​តែ​នាង​ចង់​ទុក​មួយ​តម្កល់​នៅ​ក្នុង​ចេតិយ ទី​៣​ចង់​ទុក​តម្កល់​ក្នុងផ្ទះ​ឲ្យ​កូនចៅ​បានឃើញ បាន​ស្គាល់​មុខ និង​ទី​៤ គឺ​ចង់​ទុក​១​តម្កល់​កន្លែង​អុជ​ធូប​របស់​លោកឪពុក​នៅផ្ទះ ។

នៅ​ក្នុង​ពិធី​ខួប​គម្រប់​១០០​ថ្ងៃ អម​ដោយ​ពិធី​ឆ្លង​ចេតិយ និង​រូបសំណាក​នោះ ទោះជា​មាន​ភ្លៀង​ខ្លាំង​ក៏​ដោយ ក៏​មាន​ភ្ញៀវ​ច្រើន​កុះករ ពិសេស​អ្នកសិល្បៈ ។ អ្នក​នាង​ប៉េង​ត​ប៉ោង​ថា​ជា​ការ​សោកស្ដាយ ព្រោះ​បើ​គ្មាន​ការ​រំខាន​ដោយ​ភ្លៀង​នោះ​ទេ គឺ​ពិធី​ទាំងមូល​នឹង​កាន់តែ​អធិកអធម​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ