ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ថា​ឈឺចាប់​ហួស​ថ្លែង​មិន​គួរ​ប្រេ​ស៊ី​ល​ទៅ​ផ្ទះ​វិញ​លឿន​ចឹ​ង​សោះ

5 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ឆ្នើម Neymar Jr. ដែល​រំពឹង​ថា​នឹង​អាច​ជ្រោមជ្រែង​ប្រេ​ស៊ី​ល​ឱ្យ​ឈ្នះ​ពាន​​រង្វាន់ World Cup លើក​ទី​៦​នោះ បាន​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ក្រុម​សាំ​បា​ចាញ់​បែ​ល​ហ្ស៊ិ​ក​ ​ត្រឹម​​វគ្គ​៨​ក្រុម​ក្នុង​លទ្ធផល​១​ទល់​នឹង​២…

ខ្សែប្រយុទ្ធ​ឆ្នើម Neymar Jr. ដែល​រំពឹង​ថា​នឹង​អាច​ជ្រោមជ្រែង​ប្រេ​ស៊ី​ល​ឱ្យ​ឈ្នះ​ពាន​​រង្វាន់ World Cup លើក​ទី​៦​នោះ បាន​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ក្រុម​សាំ​បា​ចាញ់​បែ​ល​ហ្ស៊ិ​ក​
​ត្រឹម​​វគ្គ​៨​ក្រុម​ក្នុង​លទ្ធផល​១​ទល់​នឹង​២ ។​

​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាងលើ​បាន​រៀបរាប់​ពី​ទុក្ខសោក​នៅ​លើ Instagram ថា​ «វា​គឺជា​​ការ​​ឈឺ​ចាប់​ដ៏​ធំ​បំផុត​មួយ ព្រោះ​គ្រប់យ៉ាង​យើង​មិន​បាន​គិត​ថា យើង​ឆាប់​ធ្លាក់​លឿន​ដូច្នេះ​សោះ» ។​

Neymar បន្ត​ថា «​ពិត​ណាស់ ខ្ញុំ​គ្មាន​កម្លាំង​ចិត្តនឹង​លេង​បាល់ទាត់​ទៀត​ទេ តែ​ខ្ញុំ​សង្ឃឹម​​ថា ព្រះ​នឹង​ជួយ​ផ្តល់​ថាមពល​ឱ្យ​ខ្ញុំ​វិញ​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​នានា» ។​

​កីឡាករ​ក្លិប Paris SG រូប​នេះ បាន​លើក​ឡើងជា​ចុង​ក្រោយ​នូវ​ក្តី​សង្ឃឹមថា បើ​ទោះជា​​ក្តី​ប្រាថ្នា​ប្រេ​ស៊ី​ល​លើក​ពាន World Cup ទី​៦ ​ត្រូវ​បាត់បង់​ហើយ​ក្តី​ប៉ុន្តែ​វា​មិន​ទាន់​រលត់​បាត់​ពី​ចិត្ត និង​បេះដូង​របស់​លោក​នៅឡើយ​ទេ ។ នេះ​បង្ហាញ​ថា Neymar នឹង​ធ្វើ​ឱ្យ​បាន​រឹតតែ​ប្រសើរ​នៅ​រដូវ​កាល​ក្រោយ​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ