ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សស្លា.ប់​77​នាក់ របួស​80​នាក់ និងងាប់​សត្វពាហនៈ​80​ក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ស្ថានភាព​ខ្យល់​បក់​បោក​ខ្លាំង​កើត​មាន​ច្រើន​លើក​ស្ទើរ​គ្រប់កន្លែង ប៉ុន្តែ​ការ​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​កើត​មាននៅ​ក្នុង​ខេត្តព្រះវិហារ ស្វាយ​រៀង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តកំពង់​ចាម…

រាជធានី​ភ្នំពេញ ៖​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ស្ថានភាព​ខ្យល់​បក់​បោក​ខ្លាំង​កើត​មាន​ច្រើន​លើក​ស្ទើរ​គ្រប់កន្លែង ប៉ុន្តែ​ការ​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​កើត​មាននៅ​ក្នុង​ខេត្តព្រះវិហារ ស្វាយ​រៀង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តកំពង់​ចាម ។

ការ​ទទួល​រង​គ្រោះ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ កើត​មាន​ចំនួន​១៣៩​លើក នៅ​ទូ​ទាំង​ប្រទេស បណ្តាល​ឲ្យ ៖
-​ផ្ទះ​រលំ​និង​ខូច​ធ្ងន់​៥៣២​ខ្នង ផ្ទះ​របើក​ដំបូល និង​ខូច​មធ្យម​២០២៥​ខ្នង របើក​ដំបូលសាលារៀន​១៨​អគារ និង​អគារ​ផ្សេង​ៗ៩​អគារ ។
-​រលំ​បាក់​អង់​តែ​ន​ទូរស័ព្ទ​ប្រព័ន្ធ​០១២​មួយ​កន្លែង រលំ​បាក់​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ធំ​៣​កន្លែងរលំ​បាក់​បង្គោល​​ខ្សែភ្លើង​៤​ដើម ។
-​លិច​ទូក​អ្នកដំណើរ​១​គ្រឿង និង​ទូក​អ្នកនេសាទ​១​គ្រឿង នៅ​តំបន់​សមុទ្រ ខូច​ម៉ូតូ​៣គ្រឿង និង​រថយន្ត​១៣​គ្រឿង ស្លាប់​៣ នាក់ របួស​៣១​នាក់ ។
-​គ្រោះថ្នាក់​រន្ទះបាញ់ ស្លាប់​៧៤​នាក់​(​ស្រី​១៧នាក់​) របួស​៤៩​នាក់ ងាប់​គោក្របី​៨០​ក្បាល ខូច​ផ្ទះ​១២​ខ្នង និង​ទីចាត់ការ​សាលា​១​ខ្នង ។

យោង​តាម​របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រុនឈាម​កើត​មាន​ចំនួន ២២០៧​ករណី និង​រង​គ្រោះ​ស្លាប់​៦​នាក់ ។
-​ការ​ប្រើប្រាស់​ចរន្តអគ្គិសនី និង​កា​រត​ខ្សែបណ្តាញ​អគ្គិសនី ដោយ​មានការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​ជំនាញ គឺជា​ប្រភព​នៃ​គ្រោះ​អគ្គិភ័យ​នៅ​តាម​បណ្តា​ទីប្រជុំជន ។ ដោយឡែក ការ​ប្រើប្រាស់​ឧប​ករណ៍​​អគ្គិសនី និង​ចម្អិន​អាហារ​ដោយ​ប្រើប្រាស់​ភ្លើង​និង​ហ្កា​ស ក៏​ជា​ប្រភព​គ្រោះថ្នាក់​ដែល​ជា​ទូទៅ​កើត​មាន​ជា​ញឹកញាប់ ។

ក្នុង​ឆមាស​ទី​១​នេះ​ដែរ ការ​ខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​ធំ​ៗ​មាន ការ​ឆេះ​តូប​ផ្សារ​ចំនួន ៨០៧​តូប រោង​មហោស្រព​១​កន្លែង រោង​ម៉ាស៊ីនកិនស្រូវ​១​កន្លែង ឆេះ​ព្រៃ​និង​ព្រៃ​លិច​ទឹក​៤៩​ហិ​កតា ចម្ការ​ស្វាយចន្ទី​និង​ចម្ការ​អំពៅ​២៤៧​ហិ​កតា​ ។

ចំពោះ​សុវត្ថិភាព​ចំណីអាហារ​គឺ​ការ​ពុល​ស្រា និង​ទឹក កើត​មាន​មួយ​ករណី​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចាប់ពី​ថ្ងៃ​ទី​៣​ដល់ទី​៧ ខែឧសភា បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៤​នាក់​(​ស្រី​​៨​នាក់​)​ស្លាប់ និង​២៩៣​នាក់​(​ស្រី​១៧១​នាក់​និង​កុមារ​៥​នាក់​) ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ។

ក្រសួង​ជំនាញ​បាន​បង្ហាញ​ថា ការ​ពុល​នេះ​គឺ​បណ្តាល​មក​ពី​ការ​ផលិត​ស្រា​ក្នុង​មូលដ្ឋាន​មាន​សារធាតុ​មេតា​ណុ​ល​កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគីរ មាន​សារធាតុ​គីមី​ដែល​បណ្តាល​មក​ពី​ការ​ហូរ​ចូល​តាម​ទឹកភ្លៀង​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ស្មៅ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​លើ​ដំណាំ ។

មានការ​ពុល​ចំណីអាហារ​ចំនួន​៦​ករណី​ផ្សេងទៀត មាន​ដូច​ជា ពុល​នំអន្សម នំ​បញ្ចុក នំ​បុ័ង​សម្លការី និង​បង្អែម នៅ​ខេត្តក្រចេះ កំពង់ឆ្នាំង កណ្តាល និង​ខេត្តសៀមរាប ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​១៤៣​នាក់ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព​ដោយ​មិន​មាន​រង​គ្រោះ​ដល់​ស្លាប់​ទេ ។
ការ​ទទួល​រងគ្រោះថ្នាក់​ដោយ​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ មាន​ចំនួន​១.៦៣៣​លើក ក្នុង​នោះ​ស្លាប់​ចំនួន​៩៣០​នាក់ និង​របួស​២.៣៩៩​នាក់ (​ទិន្នន័យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​) ។

ជំងឺឆ្លង ជំងឺផ្តាសាយបក្សី​A (H1N1) កើត​មាន​ចំនួន​៣​ករណី ក្នុង​ត្រីមាស​ទី​១ នៅ​រាជធានី​ភ្នំពេញ ខេត្ត​មណ្ឌល​​គី​រី និង​ខេត្តព្រៃវែង ហើយ​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទប់​ស្កាត់​​មិន​ឲ្យ​មានការ​ឆ្លង​រាលដាល​បន្ត​ដល់​មនុស្ស និង​សត្វ​នៅ​កន្លែង​ផ្សេង ។ មូលដ្ឋាន​រង​គ្រោះ​នេះ​ត្រូវ​បាន​អនុវត្ត​វិធានការ​បសុព្យាបាល​យ៉ាង​ប្រុង​ប្រយ័ត្ន ក្នុង​នោះ​មានការ​ផ្សព្វផ្សាយ​អប់រំ និង​ចែកចាយ​ប័ណ្ណ​ផ្សព្វ​ផ្សយ​ព័ត៌មាន​អំពី​ការ​ការពារ រួម​ទាំង​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​កសិដ្ឋាន លំនៅ​ឋាន និង​តាម​ដង​ផ្លូវ ៕

អត្ថបទសរសេរ ដោយ