ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​គ្រួសារ​យំសោក​ស្តាយ​… ស្មាន​មិន​ដល់​ជួប​គ្រោះ​ដ៏​រន្ធត់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពី​ជួប​រឿង​អកុសល​ស្មាន​មិន​ដល់ ដោយ​ដួល​ម៉ូតូ​ដឹក​ឈើ​ហើយ​សន្លប់​សង្កត់ពីលើ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​០៨​និង​១០​នាទី ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពី​ជួប​រឿង​អកុសល​ស្មាន​មិន​ដល់ ដោយ​ដួល​ម៉ូតូ​ដឹក​ឈើ​ហើយ​សន្លប់​សង្កត់ពីលើ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​០៨​និង​១០​នាទី ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ត្រកួន ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ស្រ៊ី​ន គោ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​ភូមិ​តាម​អឹ​ម ឃុំ​ជាំ​តា​អឹ​ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បច្ចុ​ប្បន្ន​ស្នាក់​នៅ​ភូមិ​វាល​ម្រះ ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ស្លាប់​ខ្លួនឯង គឺ​មុន​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹកឈើ ដោយ​ចុះ​ពីលើ​ទួល ស្រាប់តែ​ដាច់​លេខ ហើយ​ត្រូវ​ឈើ​សង្កត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

គួរ​រំលឹក​ថា ករណី​ក្រុម​អ្នក​ដឹកឈើ​ដួល​ម៉ូតូ​ស្លាប់​នេះ បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់ ខណៈ​ការ​ជួញដូរ​ឈើ​គ្រប់​ប្រភេទ​នៅ​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដោយ​កើត​មាន​ឥត​ដាច់​មួយ​ថ្ងៃ​នោះ​ទេ ទោះបីជា​មាន​មន្ត្រី​ជំនាញ​ប្រចាំការ​ក្នុង​តំបន់​នោះ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ