ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហ្ន… គ្រាន់តែរឿងមុតម្ជុល ធ្វើឱ្យមនុស្សមួយរោងចក្រសន្លប់តៗគ្នា​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់ មាន​កម្មករ​កម្មការិនី​រោងចក្រ​ស្បែកជើង​ជាង​២០០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​ចុះ​ជួយ​អន្តរាគមន៍​ដោយ​ហៅ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​នោះ​ដឹក​ទៅ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​។ ករណី​ដួល​សន្លប់​នេះ បាន​កើតឡើង​កាលពី​ថ្ងែ​ទី​៩ ខែកក្កដា វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក នៅ​រោងចក្រ​ស្បែកជើង​យីហោ​«​ហ្វុ​ន​ទូ​ស​ហ្វូ​៊​វា​»ក្នុងភូមិ​ខ្លា​គ្រហឹម…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់ មាន​កម្មករ​កម្មការិនី​រោងចក្រ​ស្បែកជើង​ជាង​២០០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​ចុះ​ជួយ​អន្តរាគមន៍​ដោយ​ហៅ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​នោះ​ដឹក​ទៅ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​។

ករណី​ដួល​សន្លប់​នេះ បាន​កើតឡើង​កាលពី​ថ្ងែ​ទី​៩ ខែកក្កដា វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក នៅ​រោងចក្រ​ស្បែកជើង​យីហោ​«​ហ្វុ​ន​ទូ​ស​ហ្វូ​៊​វា​»ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ។

លោក សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា កម្មករ​កម្មការិនី​ដែល​ដួល​សន្លប់​ជា​បន្តបន្ទាប់​នោះ​មាន​ចំនួន​២៧៣​នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ទាក់ទង​ហៅ​រថយន្តសង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក យក​ទៅសង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អង្គតាសោម អង្គរកា និង​ត្រាំកក់ ដោយសារ​ការ​ដួល​សន្លប់​មាន​លក្ខណៈ​មិន​ធ្ងន់ធ្ងរ ។

លោក​អភិបាលរង​ស្រុក​បន្ត​ថា មូលហេតុ នាំ​ឲ្យ​មានការ​ដួល​សន្លប់​នេះ ដោយសារ​មានកម្ម​ការិនី​ម្នាក់​កាន់​ម៉ា​សុ​ី​ន​បាញ់​ឡេវ​មិន​បាន​ប្រយ័ត្ន មុត​ដៃ​ហូរ​ឈាម ទើប​បង្ក​ទៅ​ជា​ចលាចល​ផ្អើល​ដល់​កម្មករ​កម្មការិនី​ផ្សេង​ទៀត​ពេញ​រោងចក្រ ហើយ​ក្រោយមក​ក៏​មាន​អ្នក​ដួល​សន្លប់​តែ​ម្តង​។ នៅ​តាម​មណ្ឌល​សុខភាព​ទាំង​៣ ក្រុម​គ្រូពេទ្យ​បាន​ព្យួរសេរ៉ូម​ជំនួយ​ដល់​សុខភាព​កម្មករ​កម្ម​កា​រិនី​ទាំងអស់ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា រហូត​ដល់​វេលា​រសៀល​ចំនួន​កម្មករ​ដែល​ដួល​សន្លប់​បាន​កើន​ជិត​៤០០​នាក់ ។ លោក​អភិបាលខេត្ត អ៊ូច ភា ក៏​បាន​នាំ​មន្ត្រី​នានា​ទៅ​សួរសុខទុក្ខ​ដល់​កម្មករ កម្មការិនី ដែល
​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​មានការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​មួយ​ចំនួន​ផង​ដែរ ។ ដោយសារ​តែ​មាន ការ​ដួល​សន្លប់​នេះ រោងចក្រ​ក៏​បាន​សម្រេច​បិទទ្វារ​បណ្តោះអាសន្ន​ផង​ដែរ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ