ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងងុយដេកមួយភាំង​បុកខ្ទេចបុកខ្ទី​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា អ្នកបើកបរងងុយដេក​មួយភាំង ​បណ្តាល​ឱ្យ​រថយន្តហក់ទៅបុកក្បាលនាគ​ពុះចែក​ទ្រូង​ផ្លូវ និង​រងការ​ខូចខាត​ភ្លើងសញ្ញាដែលបំពាក់លើក្បាលនាគ​នោះ​ម៉ត់គ្មានសល់ នេះបើ​តាមការអោយដឹងពីលោកសួន គឹមសំ អធិការងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ​ ។…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា អ្នកបើកបរងងុយដេក​មួយភាំង ​បណ្តាល​ឱ្យ​រថយន្តហក់ទៅបុកក្បាលនាគ​ពុះចែក​ទ្រូង​ផ្លូវ និង​រងការ​ខូចខាត​ភ្លើងសញ្ញាដែលបំពាក់លើក្បាលនាគ​នោះ​ម៉ត់គ្មានសល់ នេះបើ​តាមការអោយដឹងពីលោកសួន គឹមសំ អធិការងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ​ ។

លោកអធិការងបានបន្ថែមថា ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៣យប់ឈានចូលថ្ងៃទី១០​ កក្កដា ឆ្នាំ​២០១៨​នេះ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​​មិនបណ្តាលឱ្យ​​មានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយ​អ្នកបើកបរក៏​​មិនបានរត់គេចខ្លួន​ដែរ​ ។

ចំណុ​ចនេះជាលើកទី៤ហើយដែលត្រូវរថយន្តបុក​ បន្ទាប់ពីស្ថាបនារួចរាល់មានរយៈពេលប្រមាណជា១ឆ្នាំនេះ ស្របពេលដែលក្បាលនាគពីរកន្លែងទៀតក៍​ធ្លាប់ត្រូវបានរថយន្ត និងម៉ូតូបុកជា​បន្ត​បន្ទាប់ផងដែរ​។

 ជាក់ស្តែងនៅថ្ងៃដដែលនេះ ក្បាលនាគបង្ហាញ​ទិសដៅផ្លូវជាតិលេខ៣ និងភ្លើងសញ្ញាកំពុងត្រូវបានងាកក្បាលចេញពីកណ្តាលទ្រូង​ផ្លូវដោយមិនទាន់ឃើញស្ថាប័ន​ជំនាញទៅបង្វិលវិញផង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ