ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សទ្ធម្ម​តាំងនៅ​មាំ​លុះត្រាតែ​…

5 ឆ្នាំ មុន

ធម៌​ទាំង​៥​ចំណុច​នេះ​ដៅ​ចំពោះតែ​ទៅ​លើ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា តែបើ​ប្រាស់ចាក​ត្រង់​ចំណុច​ណាមួយ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ឧត្តមភេទ​ធ្លាក់​ចុះ ឬ​ក៏​ធ្វើ​ឱ្យ​ឥទ្ធិពល​សាសនា​មួយ​នេះ​កាន់តែ​ពិបាក​ស្តារ​។ មាតិកា​ធម៌​ទាំង​៥​ចំណុច​នោះ​គឺៈ ១-​សទ្ធា ជឿ​ហេតុ​ដែល​គួរ​ជឿ គឺ​ជឿ​ដោយ​បញ្ញា ២-​ហិរិ ខ្មាស​បាប​ខ្មាស​ទុច្ចរិត ខ្មាស​ភ្នែក​មហាជន​ជុំ​ទិស…

ធម៌​ទាំង​៥​ចំណុច​នេះ​ដៅ​ចំពោះតែ​ទៅ​លើ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា តែបើ​ប្រាស់ចាក​ត្រង់​ចំណុច​ណាមួយ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ឧត្តមភេទ​ធ្លាក់​ចុះ ឬ​ក៏​ធ្វើ​ឱ្យ​ឥទ្ធិពល​សាសនា​មួយ​នេះ​កាន់តែ​ពិបាក​ស្តារ​។ មាតិកា​ធម៌​ទាំង​៥​ចំណុច​នោះ​គឺៈ

១-​សទ្ធា ជឿ​ហេតុ​ដែល​គួរ​ជឿ គឺ​ជឿ​ដោយ​បញ្ញា

២-​ហិរិ ខ្មាស​បាប​ខ្មាស​ទុច្ចរិត ខ្មាស​ភ្នែក​មហាជន​ជុំ​ទិស

៣-​ឱត្តប្ប ស្លុត​ខ្លាច​បាប ខ្លាច​អំពើ​ទុច្ចរិត

៤-​អារ​ទ្ធ​វិ​រិ​យ ប្រារព្ធ​ព្យាយាម​ជា​និច្ច ឥត​ខ្ជិលច្រអូស

៥-​បញ្ញា ដឹង​ច្បាស់​នូវ​ហេតុ​គួរ​និង​ហេតុ​មិន​គួរ ។

ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន លុះត្រាតែ​ព្រះសង្ឃ​ដែល​រស់នៅ​ផ្ទាល់​ជាមួយនឹង​ព្រះ​គោរព​ធម៌​វិន័យ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត តែបើ​សង្ឃ​បង់​វិន័យ សាសនា​ក៏​វិនាស​សាបសូន្យ​ទៅ​ហោង ។