ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​គម្រប់ខួប​២​ឆ្នាំ​សព​​​លោក​បណ្ឌិត កែម ឡី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ​២០១៨​នេះ​ដែរ នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច បូកគោ មា​ន​ក្រុម​អង្គការ​សង្គម​​ស៊ី​វិល​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ​២០១៨​នេះ​ដែរ នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច បូកគោ មា​ន​ក្រុម​អង្គការ​សង្គម​​ស៊ី​វិល​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​បណ្ឌិត កែម ឡី ជា​ខួប​​គម្រប់​២​ឆ្នាំ ​នៃ​ការ​បាត់បង់​ជីវិត​របស់​លោក​។​

នៅ​ក្នុង​ព្រឹក​នេះ​ដែរ​ គេ​បានឃើញ​មាន​វត្តមាន​របស់​លោក រ៉ុ​ង ឈុ​ន ​ប្រធាន​សមាគម​គ្រូប​ង្រៀន ក្រុម​យុវជន និង​អង្គការ​អា​ដ​ហុ​ក​ជាដើម​ បាន​នាំ​គ្នា​មក​ដាក់​កម្រងផ្កា​ជា​បន្ត​បន្ទាប់​។

គួ​របញ្ជាក់​ផង​ដែរ​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​ឈ្មោះ ជួប សម្លាប់ បាញ់​ប្រហារ​ បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​ស្ថានីយ​ប្រេង​កាល់​តិច បូកគោ​នេះ ដែល​ហេតុ​ការណ៍​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​មកនេះ ហើយ​មក​ទល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​២​ឆ្នាំ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ