ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យស្លន់ស្លោពេក ខំរត់ឡើងហួស​បន្ទប់ជួលហើយ នៅតែគេចមិន​ផុត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​ឡែ​ត ទើបតែ​ចេញពី​ធ្វើការ​បំរុង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ដេញ​តាម​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​ឥ​ន្ធ​នៈ ក្បែរ​សួន​កំសាន្ត​ចំការ​ព្រីង តាម​បណ្តោយ​ផ្លូវ​២០១១…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​ឡែ​ត ទើបតែ​ចេញពី​ធ្វើការ​បំរុង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ដេញ​តាម​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​ឥ​ន្ធ​នៈ ក្បែរ​សួន​កំសាន្ត​ចំការ​ព្រីង តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ទាំង​២​នាក់​រួម​មាន អ្នកបើកបរ​ម៉ូតូ​ឈ្មោះ កាន តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​តាំងក្រសាំង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​អ្នក​រួម​ដំណើរ​ឈ្មោះ ហិន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ ​ស្នាក់​នៅ​ជាមួយ​គ្នា​។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​ទាំង​ពីរ​នាក់​ទើបតែ​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ​គោល​បំណង​ត្រលប់​ទៅ​បន្ទប់​ជួល​វិញ​នៅ​ម្តុំ​វត្ត​តាំងក្រសាំង ដោយ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​ឡែ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ តាកែវ ១P-៤៨៣៦ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។ លុះ​មក​ដល់​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ ហើយ​បាន​ស្រែក​ដាក់​ជន​រង​គ្រោះ​ថា «​ពួក​ហែង​ជិះ​ម៉ូតូ​ឈ្លើយ​ម៉្លេះ​» ថែម​ទាំង​ដក​ខ្សែក្រវាត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ថែម​ទៀត
ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ខាង​មុខ​ទៀត​ទាំង​ហួស​ផ្លូវ​ចូល​បន្ទប់​ជួល​របស់​ពួក​គេ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បន្ត​ជិះ​ដេញ​តាម​វាយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​ដោយ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក​ក៏​ចាប់​ហ្វ្រាំង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ងើប​រត់​ចោល​ម៉ូតូ​យករួចខ្លួន​ដើម្បីរ​ត់រក​ឲ្យ​គេ​នៅ​ក្បែរ​នោះ​ជួយ​។ ភ្លាម​នោះ​ដោយ​ក្រុម​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​រត់​ចោល​ម៉ូតូ ឆ្លៀត​ឱកាសល្អ​ក៏​រត់​ទៅ​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ដោយ​សុ​វត្តិភាព​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ត្រឹមតែ​កាន់​កាត​គ្រី​ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ដើម្បី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ដោយ​ក្តី​សោកស្តាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ