ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់៥នាក់ទៀតក្នុង​រូងភ្នំថាំហ្លួង… ពិតជាធ្វើឱ្យ​បារម្ភ​​ខ្លាំង

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖​ មនុស្ស​៨​នាក់​ហើយ​ ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​នៅ​ថៃ តាំងពី​ដំណាច់ខែ​មិថុនា​មកទល់​​ពេល​នេះ គឺ​​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ពុះពារ​យក​ចេញ​មក​បាន ​ប៉ុន្តែ​ការ​លំបាក​ក្នុង​ការ​នាំ​មនុស្ស​៥​នាក់​ទៀតដែល​នៅ​សល់​ចេញ ពិតជា​នៅ​មានការ​បារម្ភ​ខ្លាំង ​។…

ប្រទេស​ថៃ ​៖​ មនុស្ស​៨​នាក់​ហើយ​ ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​នៅ​ថៃ តាំងពី​ដំណាច់ខែ​មិថុនា​មកទល់​​ពេល​នេះ គឺ​​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ពុះពារ​យក​ចេញ​មក​បាន ​ប៉ុន្តែ​ការ​លំបាក​ក្នុង​ការ​នាំ​មនុស្ស​៥​នាក់​ទៀតដែល​នៅ​សល់​ចេញ ពិតជា​នៅ​មានការ​បារម្ភ​ខ្លាំង ​។

ពួក​អ្នក​ជួយ​សង្គ្រោះ​ នា​ថ្ងៃ​ទី​៩​ កក្កដា ​អាច​នាំ​កុមារ​៤​នាក់​ទៀត​​ចេញពី​រូង ក្រោយ​ពួក​អ្នក​មុជទឹក​ពិសេស​នាំ​កុមារ​៤​នាក់​ដំបូង​ចេញ ​បាន​ដោយ​សុខ​សប្បាយ​ ។ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា ដែល​ទៅ​កាន់​ទីតាំង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា​ ថ្លែង​ថា មនុស្ស​ម្នា​អាច​មាន​មោទនភាព ប៉ុន្តែ​បេសកកម្ម​ នៅ​ពុំ​ទាន់​បញ្ចប់​នៅឡើយ ​។

ចំណែក​ប្រមុខ​ក្រុមហ៊ុន​SPACEX និង​TESLA ​អា​មេ​រិ​ក​ លោក​ELON MUSK ​ប្រកាស នៅ​​ថ្ងៃ​ទី​១០​កក្កដា នេះ​​ថា លោក​ស្ថិត​នៅ​ឯ​​ទីតាំង​​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ រួច​លោក​​បាន​បញ្ជូន​មក​កាន់​ប្រទេស​ថៃ​នូវ នាវាមុជទឹក​សង្គ្រោះ​​ធុន​តូច​មួយ​គ្រឿង ដែល​អាច​មុជ​ចូល​ក្នុង​ច្រក​ចង្អៀត​បំផុត តែ​នាវា​នេះ​ធំ​គួរសម​អាច​ឲ្យ​កុមារ​ម្នាក់​ជិះ​ក្នុង​នោះ​បាន​ ។​ នាវាមុជទឹក​ធុន​តូច​នេះ​ អាច​តោង​ក្នុង​ទឹក​ដោយ​ពួក​អ្នក​មុជទឹក​។​ លោក​ថា​នាវាមុជទឹក​តូច​នេះ​ត្រៀម ​ប្រសិនបើ​ត្រូវការ​ប្រើ​វា​ ។

ប្រទេស​ថៃ​ទាំងមូល​សង្ឃឹម​មុតមាំ​ថា ទីបំផុត​កុមារ​ទាំង​១២​នាក់ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ជាប់​ក្នុង​រូងភ្នំ​ថា​ម​លួង​តាំងពី​ថ្ងៃ​ទី​២៣​ មិថុនា​មក នឹង​នាំ​ចេញ​បាន​ទាំងអស់​គ្នា​ ដោយ​សុខ​សប្បាយ​ ។​ ប្រតិបត្តិការ​នោះ​ត្រូវ​​បាន​ចាប់អារម្មណ៍​ខ្លាំង​បំផុត ទាំង​នៅ​ប្រទេស​ថៃ​​ទាំង​នៅ​ឯ​បរទេស ហើយ​អ្នកកាសែត​ដល់​ទៅ​ជាង​១០០០​នាក់​ ត្រូវ​បា​នប​ញ្ជួ​ន​មក​ ។

ភ្លៀង​ដែល​គំរាម​ជន់​លិច​រូងភ្នំ​នេះ​​ជា​ថ្មី ជា​ការ​ប្រឈម​សំខាន់ ​សម្រាប់​ពួក​អ្នក​ជួយ​សង្គ្រោះ ដែល​សង្ស័យ​ថា​អាច​មាន​ភ្លៀង​ធ្លាក់​ថ្មី​ៗ មុន​ពេល​នាំ​មនុស្ស​ទាំងអស់​ ចេញពី​រូង​បាន ​។ កាលពី​ថ្ងៃ​ទី​៨​ កក្កដា ​កុមារ​៤​នាក់​អាច​​នាំ​ចេញពី​រូងភ្នំ ដោយសារ​ពួក​អ្នក​មុជទឹក​ ដែល​មាន​បទ​ពិសោធ ដែល​នាំ​ពួក​គេ​កាត់​ផ្លូវ​បត់បែន​យ៉ាង​ឆ្ងាយ ហើយ​កន្លែង​ខ្លះ​ មានទឹក​លិច​និង​តូច​ចង្អៀត ​។​ កុមារ​ក្រុម​ទី​២​ មាន​គ្នា​៤​នាក់​ដែរ​ គ៏​ត្រូវ​នាំ​មក​តាម​ច្រក​ដដែល​ចេញ​ផុត​ពី​រូង​ដោយ​សុ​ុ​ខ​សាន្ត​។

កុមារ​៤​នាក់​ក្រុម​ដំបូង​ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​សុខភាព​ល្អ​ ទោះបី​ពួក​គេ​នៅ​មិន​ទាន់​ ឱ្យ​​ជួប​ផ្ទាល់​ជាមួយ​ឪពុក​ម្ដាយ ​ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ដល់​ពួក​គេ​ក្ដី ព្រោះ​ស្ថានភាព​ពួក​គេ​នៅ​ខ្សោយ​ ។​ ក្រុម​គ្រូពេទ្យ​គ្រោង​ឲ្យ​សាច់ញាតិ​គ្រួសារ ​ចួ​ល​សាកសួរ​សុខ​ទុក្ខ​ តែ​ខណ្ឌ​ចែក​ដោយ​កញ្ចក់​​ភ្លឺ​ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ ត្រូវការ​សម្រាក​ចន្លោះ​​ការ​នាំ​មនុស្ស​ចេញ​ទាំង​២​លើក​ ហើយ​ប្ដូរ​ធុង​អុក​សី​ុ​ហ្សែ​ន​ តាម​បណ្ដោយ​ផ្លូវ​ឆ្លងកាត់​រូង ។

អត្ថបទសរសេរ ដោយ