ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ថា​ សមាគមពាណិជ្ជកម្ម​ចិន​មាន​តួនាទីសំខាន់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា សមាគម​ពាណិជ្ជ​កម្ម​​ចិន​នៅ​កម្ពុជា មាន​សារសំខាន់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក និង​ជា ​«​ស្ពាន​» ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា សមាគម​ពាណិជ្ជ​កម្ម​​ចិន​នៅ​កម្ពុជា មាន​សារសំខាន់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក និង​ជា ​«​ស្ពាន​» ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Yu Ling Xiong ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ដ​ថា ការងារ​របស់​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​គឺជា​ការ​ផ្តល់​សេវាកម្ម និង​ការ​ធានា​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​សហគ្រិន​ចិន​ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ត្រួសត្រាយ និង​ភាព​ច្នៃប្រឌិត​បាន​ទទួលលទ្ធផល​យ៉ាង​ល្អ​ប្រសើរ ។

លោក​ជំទាវ​ថ្លែង​ថា ៖« ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង និង​មិត្តភាព​លើ​វិស័យ​ជា​ច្រើន​តាម​រយៈ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » ។

លោក​ជំទាវ​ក៏​បាន​សំណូមពរ​សមាគម​ធ្វើការ​អភិវឌ្ឍន៍​យុគសម័យ​ថ្មី និង​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ថ្មី ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​នាំ​ចូល​នូវ​បច្ចេក​វិទ្យា​ថ្មី​កាន់តែ​ប្រសើរ និង​ច្រើន​ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីក​ចម្រើន ។

លោក Yu Ling Xiong ប្រធាន​សមាគម បាន​លើក​ឡើង​ថា សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បាន​រៀបចំ​យ៉ាង​សកម្ម​នូវ​សហគ្រិន​ក្នុង​ប្រទេស​ចិន​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ហើយ​​បាន​សម្រេច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​មួយ​ចំនួន​នៅ​តំបន់​ទីក្រុង​ភ្នំពេញ និង​ទី​ក្រុងព្រះសីហនុ ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ សណ្ឋាគារ វេជ្ជសាស្ត្រ រ៉ែ និង​ថាមពល ព្រមទាំង​ពាណិជ្ជកម្ម ជាដើម ។

លោក​បន្ថែម​ថា ៖« សមាគម​មិន​ត្រឹមតែ​រៀបចំ​គណៈប្រតិភូ​សហគ្រិន​ចិន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ពិភាក្សា​ការងារ​អំពី​ការ​វិនិយោគ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​កម្លាំង​ជំនួយ​សម្រាប់​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​ផង​ដែរ» ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​បង្កើត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ជា​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​ប្រមូលផ្តុំ​ការ​វិនិយោគ​ឆ្លងកាត់​ព្រំដែន​, សមាហរណកម្ម​ធនធាន​, កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​, ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បង្កើន​បណ្តាញ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ