ខ្សែបម្រើ​ឆ្នើម​ Real Madrid ម្នាក់​ថា​ស្រមៃ​មិន​ចេញ​ទេ Ronaldo រក​អ្នក​ថ្មី


តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​លេចធ្លោ​របស់​ក្លិប​អធិរាជ​ស Luka Modric ជឿជាក់​យ៉ាង​មុតមាំ​ថា Ronaldo នឹង​នៅ​លេង​ឲ្យ Real Madrid បន្ត​ទៅ​ទៀត​នៅ​រដូវ​កាល​ក្រោយ បើ​ទោះបីជា​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា គេ​នឹង​ទៅ​លេង​ឲ្យ​ក្លិប​សេះបង្កង់​ក៏​ដោយ ។

នៅ​ស​ប្តា​ហ៍​មុន​មានការ​លើក​ឡើងជា​ច្រើន​ថា Ronaldo នឹង​ទៅ​លេង​ឲ្យ​ក្លិប Juventus ក្នុង​តម្លៃ ១១៧​លាន​ដុល្លារ តែ​វា​មិន​ទាន់​ជា​ព័ត៌មាន​ផ្លូវការ​នៅឡើយ​ទេ ។ សម្រាប់​ខ្សែបម្រើ​ជនជាតិ​ក្រូ​អាស៊ី Luka Modric ជឿជាក់​ថា Ronaldo មិន​ប្រែ​ពី​លំនៅ​ចាស់ ផ្លាស់​ទៅ​លំនៅ​ថ្មី​ឡើយ ។

គេ​បាន​និយាយ​ប្រាប់ Daily Mirror ថា​« ចាំ​មើល​តើ​នឹង​មាន​អ្វី​កើតឡើង​ទាំងអស់​គ្នា ។ ខ្ញុំ​មិន​គិត​ថា គេ​នឹង​ចាកចេញ​នោះ​ទេ ។ ខ្ញុំ​ចង់​ឲ្យ​គេ​នៅ​លេង​ទី​នេះ ព្រោះ​គេ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ ខ្ញុំ​គិត​ថា​គេ​នឹង​នៅ ។ វា​ជា​អ្វី​ដែល​ខ្ញុំ​គិត ។ ខ្ញុំ​ស្រមៃ​មិន​ចេញ​ទេ​ពេល​គេ​ទៅ​លេង​ឲ្យ​ក្លិប​ផ្សេង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo គឺជា​កីឡាករ​ស៊ុត​គ្រាប់​បាល់​ច្រើន​ជាងគេ​របស់​ក្លិប​អធិរាជ​ស ដែល​ស៊ុត​បាន​៤៥០​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​របស់ Real ចំនួន​៤៣៨​ដង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ