ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនកំពុង​ជួប​ទុក្ខ​ខ្លាំង​… ខណៈ​អ្នក​ស្លា.ប់​មានការកើនឡើង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Japan News បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ទឹកជំនន់​ជន់​​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលិច​ប្រទេស​ជប៉ុន ត្រូវ​បាន​កើន​ឡើងជា​លំដាប់រហូត​​ដល់១១៤​នាក់ នៅ​ក្នុងតំបន់​ទាំង​១២ រួម​ទាំង Hiroshima និង…

តាម​ប្រភព​ព័ត៌មាន Japan News បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ទឹកជំនន់​ជន់​​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលិច​ប្រទេស​ជប៉ុន ត្រូវ​បាន​កើន​ឡើងជា​លំដាប់រហូត​​ដល់១១៤​នាក់ នៅ​ក្នុងតំបន់​ទាំង​១២ រួម​ទាំង Hiroshima និង Ehime ដែល​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ​កាលពី​ម្សិល​មិញ។

ទិន្នន័យ​នេះ ​ត្រូវ​បាន​ប្រមូល​ដោយ​កាសែត The Yomiuri Shimbun របស់​ជប៉ុន​ ។ ជាមួយ​គ្នា​នេះ​ដែរ តាម​ទិន្នន័យ​របស់​កាសែត​ខាងលើ​ក៏​បាន​រក​ឃើញ​ថា មាន​មនុស្ស​៥៩​នាក់​ទៀត ត្រូវ​បាន​បាត់​ខ្លួន​​រក​មិន​ទាន់​ឃើញ​ ។

ក្រុម​ប៉ូ​លិ​ស​និង​អាជ្ញាធរ​បាន​នាំ​គ្នា​ធ្វើការ​រុករក​កាលពី​ថ្ងៃ​ចន្ទ តែ​ពួក​គេ​គិត​ថា​ ភាគរយ​នៃ​ការ​ស្លាប់ ​គឺ​ច្រើន ដោយសារ​តែ​រក​យូរហើយ​មិន​ទាន់​ឃើញ​ ។ ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និងទេសចរណ៍ បាន​ចេញ​ទិន្នន័យ​បង្ហាញ​ថា​៖ ទន្លេ​ចំនួន​៧៩ និងដី​សរុប​២៣៣០​ហិក​តា ត្រូវ​បាន​ជន​់លិច​ កាលពី​​ម៉ោង​៤​ព្រឹក​ថ្ងៃ​ចន្ទ(​ក្នុង​តំបន់​) ​។

ចំណែក​ផ្លូវ​ធំ​ៗ​ចំនួន​១២​ខ្សែ ដែល​ក្នុង​នោះ​ក៏​មាន​ផ្លូវ​នៅ​តំបន់ Chugoku, Shikoku និង Kyushu ត្រូវ​បាន​បិទ ដោយសារ​តែ​បាក់​ដី​ ។

អត្ថបទសរសេរ ដោយ