ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ៗ​ប្រកែក​យក​ត្រូវ​រៀងៗខ្លួន​…​សមត្ថកិច្ច​ឈឺក្បាល​ជិត​ផ្ទុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​បី​នាក់​បាន​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយក្មេងប្រុស​សិស្ស​សាលា​ម្នាក់​ដែលឈរនៅលើ​​រថយន្តក្រុង​ហើយ​ដាក់​ដៃ​ចេញមក​ក្រៅ​ បណ្តាល​ឱ្យ​ដួលម៉ូតូ ចំណែក​​រថយន្ត​ក្រុង​ដែល​មាន​ដឹក​សិស្ស​សាលា​​បាន​បួង​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​បី​នាក់​បាន​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយក្មេងប្រុស​សិស្ស​សាលា​ម្នាក់​ដែលឈរនៅលើ​​រថយន្តក្រុង​ហើយ​ដាក់​ដៃ​ចេញមក​ក្រៅ​ បណ្តាល​ឱ្យ​ដួលម៉ូតូ ចំណែក​​រថយន្ត​ក្រុង​ដែល​មាន​ដឹក​សិស្ស​សាលា​​បាន​បួង​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ទល់មុខ​ដេប៉ូ​ប្រេងឥន្ធនៈ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្តក្រុង​មួយ​គ្រឿង​ប្រភេទ​៣៥​កៅអី​របស់​សាលា​អង្គការ​បាន​ដឹក​សិស្ស ក្នុង​គោលបំណង​ជូន​សិស្ស​ចេញពី​សាលារៀន​ត្រលប់​ទៅ​ផ្ទះ​វិញ​ម្តុំ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​មាន​យុវជន​៣​នាក់​ដែល​ជា​សិស្សសាលា​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HB-៥៣៤០ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​ដែល​ឈរ​នៅ​លើ​រថយន្តក្រុង​ខាងលើ​នោះ​ហើយ​ដាក់​ដៃ​ចេញ​មក​ក្រៅ បណ្តាល​អោយ​ម៉ូតូ​ដួល ។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​នោះ​ដែរ​ អ្នកបើកបរ​រថយន្តក្រុង​បាន​បួង​ចង្កូត​គេច​ចេញ ព្រោះ​ខ្លាច​កិន​យុវជន​ទាំង​៣​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​នោះ ទើប​ធ្វើ​អោយ​រថយន្តក្រុង​រេ​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្តង ភ្លាម​ៗ​នោះ​ដែរ យុវជន​ដែល​ជិះ​ម៉ូតូ​បាន​នាំ​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​ក្មេង​សិស្សសាលា​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្តក្រុង បណ្តាល​អោយរ​ងរ​បួស​ស្មា​ខាងស្តាំ​បន្តិចបន្តួច រួច​ហើយក៍​បាន​នាំ​គ្នា​រត់គេច​ខ្លួន ចោល​ម៉ូតូ និង​ដំបង​ដែក​៣​កំណាត់​នៅ​នឹង​កន្លែង​កើតហេតុ ក៍​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ផង​ដែរ ។

បន្តិច​ក្រោយមក ឃើញ​វត្តមាន​ឪពុក​ម្តាយ​របស់​យុវជន​ដែល​ជិះ​ម៉ូតូ​បាន​ដឹក​កូន​របស់​ខ្លួន​មក​កន្លែង​កើតហេតុ រួច​បាន​សាកសួរ​ពី​ដំណើររឿង ដោយ​សិស្សសាលា​ដែល​ជិះ​ក្នុង​រថយន្តក្រុង​និយាយ​ថា ខាង​អ្នក​ជិះ​ម៉ូតូ​ជា​អ្នក​វាយ​ពួក​គេ ដោយឡែក​យុវជន​ដែល​ជិះ​ម៉ូតូ​បាន​ចោទ​ថា ខាង​សិស្សសាលា​ដែល​ជិះ​ក្នុង​រថយន្តក្រុង​បាន​វាយ​ដៃចង្កូត​ម៉ូតូ​របស់​ពួក​គេ ទើប​បណ្ដាល​ម៉ូតូ​ដួល​បែប​នេះ ។

ដោយឡែក វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ដំបង​ដែក​៣​កំណាត់​ចំនួន​១​ដើម ហើយ​សមត្ថកិច្ច​បាន​សួរនាំ​ភាគី​ទាំង​សងខាង ហើយ​ភាគី​ទាំង​សងខាង​បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ម្ខាង​ៗ​ប្រកែក​ថា​មិនមែន​ជា​របស់​ពួក​គេ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល ដោយ​មិន​ប្តឹងផ្តល់​និង​ទាមទារ​សំណង​អ្វី​នោះ​ទេ គឺ​អោយ​ខាង​រថយន្ត​ដោះស្រាយ​ការ​ខូចខាត​ចំពោះ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ