Messi ចង់បាន​ជើង​ខ្លាំង​នៅ Man Utd មក​លេង​នៅ Barca


Messi ចង់បាន​ជើង​ខ្លាំង​នៅ Man Utd មក​លេង​នៅ Barcaតាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន​ដែល​ទើបតែ​ហាលអាវ​រួច Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ចង់បាន​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Manchester United មក​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ។

កន្លង​មកនេះ Messi ធ្លាប់​បង្ហើប​ប្រាប់​ម្តង​ហើយ​ថា ចង់បាន​កីឡាករ Antoine Griezmann មក​លេង​នៅ​ក្លិប​ជាមួយ​ខ្លួន ។ ដោយសារ​តែ​ការ​យក​កីឡាករ​រូប​នោះ​មក​មិន​បាន​សម្រេច Messi ពេល​នេះ​ក៏​បែកធ្លាយ​ថា ចង់បាន​កីឡាករ Paul Pogba របស់​ក្លិប​បិសាច​ក្រហម ។

តាម​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​អ៊ី​តា​លី Calciomercato បាន​ឲ្យ​ដឹង​ថា Messi ដែល​ជា​កា​ពី​ទែន​ក្រុម​ចង់បាន​កីឡាករ Paul Pogba ដោយសារ​ចិត្ត​ស្រឡាញ់​គាំទ្រ ។ Messi គឺជា​អ្នកគាំទ្រ​ធំ​មួយ​ក្នុង​ចំណោម​អ្នកគាំទ្រ​ផ្សេង​ទៀត​របស់ Paul ។ ចំណែកឯ​កីឡាករ​ជនជាតិ​បារាំង Paul វិញ ក៏​ធ្លាប់​សារភាព​ថា​ចូល​ចិត្ត Messi ធ្វើ​ជា Idol ហើយ​ព្រមទាំង​ធ្លាប់​ប្រាប់​ថា ចង់ទៅ​លេង​ក្នុង​ក្រុម​ជាមួយ Messi កាលពី​ឆ្នាំ​២០១៥ ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែបម្រើ​ខាងលើ​មិនសូវ​ជា​មាន​ភាព​ប្រសើរ​នៅ​ក្នុង​ក្រុម​បិសាច​ក្រហម​ប៉ុន្មាន​ទេ​នា​២​រដូវ​កាល​មកនេះ ។ ទំនាក់ទំនង​របស់​គេ និង​អ្នកចាត់ការ​ក្រុម Jose Mourinho ក៏​មិនសូវ​ជា​ល្អ​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ