ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិច​ភ្នែកឆក់យកជីវិត​កម្មករម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ មិន​បាន​ប្រយ័ត្ន​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​បណ្ដាល​អោយ​ឆក់​ស្លាប់​មួយ​ប៉​ប្រិច​ភ្នែក ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​បន្ទាន់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​សា​ឡង់​បូម​ខ្សាច់​មាត់ទន្លេ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ មិន​បាន​ប្រយ័ត្ន​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​បណ្ដាល​អោយ​ឆក់​ស្លាប់​មួយ​ប៉​ប្រិច​ភ្នែក ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​បន្ទាន់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​សា​ឡង់​បូម​ខ្សាច់​មាត់ទន្លេ ស្ថិត​នៅ​ភូមិ​កោះ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡា យុំ​ា​ង​ថាវ ជា​ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវលំ ស្ថិត​នៅ​ភូមិ​កោះ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា កម្មករ​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​មិន​ប្រយ័ត្ន​ដក​ឌុ​យ​ចេញពី​ព្រី​ភ្លើង​បណ្តាល​អោយ​ឆក់​ស្លាប់ ។ ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​មក​សង្គ្រោះ​ដែរ តែ​មិន​អាច​ជួយ​ក៏​បាន​ស្លាប់ ហើយ​ក្រោយមក​ក៏​ទំនាក់ទំនង​ការិយាល័យ​នគ​រ​​បាល​ផ្នែក​បច្ចេកទេស​កោសល្យ​វិ​ច្ឆ័​យ​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​មក​ត្រួតពិនិត្យ​សព​បុរស​ជា​ជនជាតិ​វៀតណាម ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ថៅកែ ​ឬ​តំណាង​ក្រុមហ៊ុន​មិន​បាន​ចេញ​មក​ធ្វើការ​ដោះស្រាយ​ជា​មួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះនោះទេ​​ ។ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​សព និង​ត្រួតពិនិត្យ​កន្លែង​សា​ឡង់​បូម​ខ្សាច់​​ឃើញ​មានម៉ាស៊ីន​សំរាប់​បូមទឹក ​និង​មានការ​ឯកភាព​ពី​លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា​ជា​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ