ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេសជា​ច្រើន​​សម្រុកចូល​រូងភ្នំ​វែង​ជាងគេ ក្នុង​ចំណោម​រូងភ្នំ​ទាំង​១៥ ទោះ… (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជន​បទេស​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ចូល​ទៅ​កំសាន្ត​លេង​ក្នុង​រូងភ្នំ​ក្បាល​រមាស ឬ​ភ្នំ​សេ​ដា​អោន ទោះបី​មាន​មនុស្ស​ជាប់​គាំង​នៅ​ក្នុង​រូងភ្នំ​ប្រទេស​ថៃ​ក៏​ដោយ​។ ដោយឡែក​នៅ​ខេត្តកំពត​ឯណោះ​វិញ ក៏​មាន​ជនជាតិ​បរទេស​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​ចូល​កំសាន្ត​ក្នុង​រូងភ្នំ​មួយ​ដែល​មាន​ចម្ងាយ​1​គីឡូ​ដី​។ ភ្នំ​ដែល​មាន​រូង​ចម្ងាយ​វែង​ជាង​គេ​បំផុត ក្នុង​ចំណោម​ភ្នំ​ដែល​មាន​រូង​ទាំង​15 ក្នុង​ខេត្តកំពត​នោះ…

ខេត្តកំពត ៖ ជន​បទេស​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ចូល​ទៅ​កំសាន្ត​លេង​ក្នុង​រូងភ្នំ​ក្បាល​រមាស ឬ​ភ្នំ​សេ​ដា​អោន ទោះបី​មាន​មនុស្ស​ជាប់​គាំង​នៅ​ក្នុង​រូងភ្នំ​ប្រទេស​ថៃ​ក៏​ដោយ​។ ដោយឡែក​នៅ​ខេត្តកំពត​ឯណោះ​វិញ ក៏​មាន​ជនជាតិ​បរទេស​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​ចូល​កំសាន្ត​ក្នុង​រូងភ្នំ​មួយ​ដែល​មាន​ចម្ងាយ​1​គីឡូ​ដី​។ ភ្នំ​ដែល​មាន​រូង​ចម្ងាយ​វែង​ជាង​គេ​បំផុត ក្នុង​ចំណោម​ភ្នំ​ដែល​មាន​រូង​ទាំង​15 ក្នុង​ខេត្តកំពត​នោះ គឺ​រូងភ្នំ​ក្បាល​រមាស ឬ​ភ្នំ​សេ​ដា​អោន ស្ថិត​ក្នុងភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។

បើ​តាម​សម្តី​យុវជន​ឈ្មោះ​ជា សុភា អាយុ​22​ឆ្នាំ ជា​អ្នកបកប្រែ និង​ជា​អ្នក​នាំ​ផ្លូវ​ជន​បទេស​ទៅ​កាន់​រូងភ្នំ​ក្បាល​រមាស​នោះ​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ជន​បទេស​មាន​ទាំងស្រី ទាំងប្រុស ដោយ​ពួក​គេ​ចូល​ចិត្ត​មក​ជិះ​ខ្សែ​រ៉ក​ឡើង​ភ្នំ និង​ចូល​រូងភ្នំ​សភាព​បត់បែន​ជា​ច្រើន មាន​ចម្ងាយ​1​គីឡូម៉ែត្រ​។

យុវជន​ខាងលើ​និយាយ​បន្ត​ថា ទោះបី​មាន​សភាព​ការ​ដ៏​អាក្រក់​ដែល​មាន​ជាប់​មនុស្ស​ក្នុង​រូង​នៅ​ស្រុក​ថៃ​ក៏​ដោយ ក៏​ជន​បទេស​នៅ​តែ​សំរុក​មក​ចូល​ក្នុង​រូងភ្នំ​ក្បាល​រមាស​នេះ​ជា​ប្រចាំ​ផង​ដែរ​។ នៅ​ក្នុង​រូងភ្នំ​នេះ​វែង​ឆ្ងាយ​ណាស់ ចម្ងាយ​ផ្លូវ​ក្នុង​រូង​1​គីឡូ តែ​អាស្រ័យ​ទៅ​លើ​ភ្ញៀវ​គេ​ចង់​ដើរ​មើល​រូង​អ្វីខ្លះ ឬ​គេ​ចង់​ដើរ​រយៈពេល​យូរ​ក៍បាន ប៉ុន្តែ​រយៈពេល​1​ម៉ោង​អាច​នាំ​ភ្ញៀវ​ដើរ​ផុត​រូងភ្នំ​ចេញ​មក​ក្រៅ​បាន​ហើយ​។

បើ​តាម​លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត បាន​មាន​ប្រសាសន៍​​ថា រូងភ្នំ​ខេត្តកំពត​មាន​ចំនួន​ដល់​ទៅ​១៥ នៅ​តាម​ស្រុក​នានា ប៉ុន្តែ​ភ្នំ​ដែល​មាន​រូង​ច្រើន​ជាងគេ គឺ​ភ្នំ​ឈ្ងោក និង​ភ្នំ​ក្បាល​រមាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ