ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ហែកកេរ្តិ៍​ប្រុស​ស្នេហ៍​… មហាជន​វាយបក​ឡើង​ចាស់ដៃ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពី​បង្ហោះ​ហែក​កេ​រ្ត៍​មិត្ត​ប្រុស​រឿង​មាន​រថយន្ត​ក្លែងក្លាយ​បន្លំ​ជា​រថយន្ត​ប្រណីត Porsche​។ ជា​ធម្មតា​ទៅ​ហើយ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពី​បង្ហោះ​ហែក​កេ​រ្ត៍​មិត្ត​ប្រុស​រឿង​មាន​រថយន្ត​ក្លែងក្លាយ​បន្លំ​ជា​រថយន្ត​ប្រណីត Porsche​។

ជា​ធម្មតា​ទៅ​ហើយ ដែល​របស់របរ​ប្រើប្រាស់​មិន​សុទ្ធ (​អាយ​) ជា​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។ ក្នុង​នោះ​ក៏​មាន​រថយន្ត​ផង​ដែរ ដែល​កូ​ពី​ម៉ូ​ដ​តាម​រថយន្ត​ម៉ាក​ល្បី​ៗ មើលទៅ​ហាក់បីដូចជា​រថយន្ត​ម៉ាក​ហ្ស៊ី​ន​អ៊ីចឹង​។

ស្រី​ស្អាត​ម្នាក់​នៅ​ប្រទេស​ចិន ដំបូង​ឡើយ​លង់​ស្នេហ៍​នឹង​បុរស​ម្នាក់ ដោយសារ​តែ​គេ​ជិះ​រថយន្ត​ម៉ាក​ល្បី Porsche Cayenne​។ តាម​ការ​ពិត រថយន្ត​នោះ​មិនមែន​ជា​រថយន្ត​ហ្ស៊ី​ន​នោះ​ទេ​។ តែ​នាង​មើល​មិនដឹង ហើយ​ក៏​លង់​ស្រឡាញ់​ដល់​ថ្នាក់​បង្ហោះ​រាល់​សកម្មភាព​ដើរ​លេង​ជាមួយនឹង​បុរស​ម្នាក់​នោះ​។

ដល់​ពេល​នាង​បង្ហោះ​រូប​នាង​នៅ​ក្នុង​រថយន្ត ទើប​មហាជន​ប្រាប់​ថា រថយន្ត​នោះ​គឺជា​រថយន្ត​ម៉ាក​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ​។ វា​មើលទៅ​ហាក់បីដូចជា​រថយន្ត​ម៉ាក​មែនទែន​អ៊ីចឹង ព្រោះថា សូ​ម្បី​តែ​ឡូ​ហ្គោ​ក៏​ធ្វើ​ម៉ូ​ដ​ដូច​ដែរ​។ នាង​មិន​សុខចិត្ត ក៏​បង្ហោះ​ហែក​កេ​រ្ត៍​ប្រាប់​មហាជន​ថា បុរស​ដែល​នាង​លង់​ស្រឡាញ់​នោះ ធ្វើ​ពុធ​ដូច​ជា​ខ្លួនឯង​ជា​អ្នកមាន ដល់​ថ្នាក់​ជិះ​រថយន្ត​អាយ​កូ​ពី​ដូច​រថយន្ត​ប្រណីត​។ តែ​សម្រាប់​មហាជន គេ​មិន​គាំទ្រ​នាង​ឡើយ ព្រោះថា នាង​ស្រឡាញ់​មនុស្ស​ប្រុស ព្រោះតែ​ទ្រព្យសម្បត្តិ មិនមែន​ចិត្តនឹង​ចិត្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​មួយ​នោះ​មាន​ម៉ាក Zotye SR9 ដែល​កូ​ពី​ម៉ូ​ដ​តាម​រថយន្ត Porsche Cayenne​។ វា​មិន​ប្រណីត​ដូច​រថយន្ត​មែនទែន​នោះ​ទេ តែ​វា​ខំ​ធ្វើ​ម៉ូ​ដ​ឲ្យ​ស្រ​ដៀង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ