ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​បណ្តើរ​ស្រែក​ឱ្យ​គេ​ជួយ ស្រាប់ឃើញ​ក្នុង​ផ្ទះបាយ​យ៉ាង​តក់ស្លុត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិន​ថា​ហេតុ​អ្វី​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង ដោយ​គេ​សង្ស័យ​ត្រូវ​ខ្មោច​ចូល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​លាប​ទង ឃុំ​ទ្រា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិន​ថា​ហេតុ​អ្វី​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង ដោយ​គេ​សង្ស័យ​ត្រូវ​ខ្មោច​ចូល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រាជ រ៉ាត ហៅ​អា​អណ្តើក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឡាញ់ តូ និង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា មុន​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​៧ កក្កដា ជន​រង​គ្រោះ​មាន​អារម្មណ៍​ចេះ​តែ​រវើរវាយ រត់​បណ្តើរ​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ប្រាប់​អ្នកស្រុក​ថា មាន​គេ​ដេញចាប់ ស្រាប់តែរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ខាងកើត​ភូមិ​តែ​ម្តង ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ជួយ​សង្គ្រោះ​ទាន់ ។ លុះដល់​ថ្ងៃ​ទី​៨ កក្កដា ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ជន​រង​គ្រោះ​បាន​ដើរមក​ដេក និង​ហូប​បាយ​នៅផ្ទះ​របស់ ឡាញ់ តូ ដល់​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា គាត់ (​ឡាញ់ តូ​) ក៏​ចេញពីផ្ទះ​ទៅ​ឱ្យ​គ្រូ​ស្តោះ​ដៃ​គាត់​ដែល​បាក់ ដោយ​ឲ្យ​ជន​រង​គ្រោះ​នៅផ្ទះ​ជាមួយ​កូនប្រុស​ពៅ​គាត់ ។

នៅ​ពេល​គាត់​ត្រលប់​មក​វិញ សួរ​កូន​គាត់​ថា ឈ្មោះ រ៉ាត ទៅ​ណា​ហើយ ភ្លាម​នោះ​កូន​គាត់​ដើរទៅ​រាន​បាយ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​នឹង​អាវ​ក្នុង​ផ្ទះបាយ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ គឺ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ក្រោយមក​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ