ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​មណ្ឌលគិរី​កំពុង​ប្រឈម​បញ្ហា​ផល​កសិកម្ម​ធ្លាក់​ចុះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិករ​នៅ​មណ្ឌលគិរី​កំពុង​ប្រឈម​បញ្ហា​ផល​កសិកម្ម​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​ប្រភេទ ខណៈ​ដំណាំ​សណ្តែកបាយ​នឹង​ម្រេច​កំពុង​ដល់​រដូវ​ប្រមូល​ផល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ​ពី​ជីវភាព ប្រចាំ​ថ្ងៃ ។ ជាក់ស្តែង​នៅ​ឆ្នាំ​នេះ​សណ្ដែកបាយ មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន តែ​កសិករ​នៅ​តែ​ត្អូញត្អែ​ថា ដាំ​សណ្ដែកបាយ​មិន​ចំណេញ​ព្រោះ​ចំណាយ​ដើមទុន​ច្រើន​ប្រមូល​ផល​វិញ​បាន​តិច…

ខេត្តមណ្ឌលគិរី ៖ កសិករ​នៅ​មណ្ឌលគិរី​កំពុង​ប្រឈម​បញ្ហា​ផល​កសិកម្ម​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​ប្រភេទ ខណៈ​ដំណាំ​សណ្តែកបាយ​នឹង​ម្រេច​កំពុង​ដល់​រដូវ​ប្រមូល​ផល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ​ពី​ជីវភាព ប្រចាំ​ថ្ងៃ ។ ជាក់ស្តែង​នៅ​ឆ្នាំ​នេះ​សណ្ដែកបាយ មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន តែ​កសិករ​នៅ​តែ​ត្អូញត្អែ​ថា ដាំ​សណ្ដែកបាយ​មិន​ចំណេញ​ព្រោះ​ចំណាយ​ដើមទុន​ច្រើន​ប្រមូល​ផល​វិញ​បាន​តិច ។

ក្នុង​នោះ​អ្នកស្រី គឹ​ម សៀង​ឡេ​ង ប្រជា​កសិករ​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មុខរបរ​ដាំ​សណ្តែកបាយ​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ​ទេរ​ហូត​ធ្វើ​ឱ្យ​កសិករ​ដាំ​សណ្តែកបាយ​មួយ​ចំនួន​បោះបង់​ចោល​របរ​មួយ​នេះ ងាក​ទៅ​ចាប់​យកមុខ​របរ​ថ្មី​មក​ជំនួស​វិញ​ ។

អ្នកស្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​មុខរបរ​ដាំ​សណ្តែកបាយ​នេះ​មិនសូវ​ចំណេញ ដោយសារ តែ​ទុន​ដែល​ប្រើប្រាស់​ក្នុង​ការ​ដាំ​សណ្តែក​ត្រូវ​ចំណាយ​អស់​ច្រើន គឺ​ពូជ​សណ្តែក​ក៏​ថ្លៃ ជី និង​ថ្នាំ​ផ្សេង​ៗ​ក៏​ថ្លៃ ។ បើ​ទោះជា​តម្លៃ​សណ្តែកបាយ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ឡើង​បន្តិច​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​គាត់​នៅ​តែ​អះអាង​ថា បាន​ចំណេញ​តិចតួច​ប៉ុណ្ណោះ ។ អ្នកស្រី​បាន​បន្ត​ថា គាត់​មាន​ផ្ទៃដី​ចម្ការ​ប្រមាណ​៦​ហិ​កតា ដោយ​ក្នុង​១​ហិ​កតា គាត់​ត្រូវ​ចំណាយ​លើ​ការ ដាំ​សណ្ដែកបាយ​ទាំង​ពូជ ជី ថ្នាំ និង​កម្មករ​អស់​ថវិកា​ជាង​១​លាន​រៀល ហើយ​គាត់​ទទួល បាន​ទិន្នផល សណ្ដែក​មក​វិញ​ត្រឹម​៦០០​ទៅ​១០០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ។

បើ​តាម​កសិករ​ដដែល​និយាយ​ថា សណ្តែកបាយ​ឆ្នាំ​នេះ​បាន​ថ្លៃ​៣០០០​រៀល ទៅ​៣៣០០​រៀល ក្នុង​១​គីឡូក្រាម គឺ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​៤០០​រៀល តែ​តម្លៃ​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​បាន​ចំណេញ​ច្រើន​នោះ​ទេ តែ​អ្នកស្រី​ថា ប្រសើរ​ជាង​ទុក​ដី​ទំនេរ​ចោល ចំពោះ​កសិករ​ដែល​ពុំ​មាន​ដីធ្លី​ខ្លួនឯង ពួក​គាត់​ជួល ដី​គេ ប្រកប​របរ​នេះ គឺ​មិន​មាន​ចំណេញ​នោះ​ទេ​ទើប​ឆ្នាំ​នេះ​មិនសូវ​មាន​អ្នក​ជួល​ដី​ដាំ​ដោយ​ពួក​គាត់​ប្រកប​របរ​ផ្សេង​ៗ​វិញ ។
ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ់​ខេត្តមណ្ឌលគិរី លោក សុង​ឃាង ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ដំណាំ សណ្ដែកបាយ​មាន​តម្លៃ​ថ្លៃ​ជាង​មុន ឆ្នាំ​នេះ​សណ្ដែកបាយ​លេខ​១​បាន​ថ្លៃ​៣៥០០​រៀល​តម្លៃ​នេះ​ខ្ពស់ ជាង​ឆ្នាំ​មុន​ដែល​មាន​តម្លៃ​ត្រឹម​២៥០០​រៀល ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ។

ចំពោះ​ផ្ទៃ​ដាំ​សណ្ដែកបាយ​ឆ្នាំ​នេះ​ក៏​មិន​តិច​ជាង​ឆ្នាំ​មុន​ដែរ គឺ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ទូ​ទាំង ខេត្តមណ្ឌលគិរីមាន​ផ្ទៃដី​ដាំ​សណ្ដែកបាយ​សរុប​ចំនួន​៣៥០០​ហិ​កតា ហើយ​ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៥ មាន​តែ​ប្រជា​កសិករ​២​ស្រុក​ដែល​ប្រកប​របរ​ដាំ​សណ្ដែកបាយ គឺ​ស្រុក​ពេ​ជ្រា​ដានិង​ស្រុក​កែវ​សីមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ