ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​៥​យ៉ាង​ធ្វើ​ឱ្យ​ព្រះ​សទ្ធម្ម​វិនាស

5 ឆ្នាំ មុន

ធម៌​៥​យ៉ាង​ដែល​នាំ​ឱ្យ​ព្រះ​សទ្ធម្ម​វិនាស​សាបសូន្យ​គឺ​ផ្តើម​ចេញពី​ពួក​បរិស័ទ​ខ្លួនឯង​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា អស់​ការ​ប្រតិបត្តិ ភ្លើតភ្លើន​ទៅ​តាម​សម័យ​វិទ្យាសាស្ត្រ សាសនា​នឹង​អន្តរាយ​ជាក់​ជា​មិន​ខាន​។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​គឺៈ ១-​មិន​ស្តាប់ធម៌​ដោយ​គោរព ២-​មិន​រៀន​ធម៌​ដោយ​គោរព ៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព ៤-​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព…

ធម៌​៥​យ៉ាង​ដែល​នាំ​ឱ្យ​ព្រះ​សទ្ធម្ម​វិនាស​សាបសូន្យ​គឺ​ផ្តើម​ចេញពី​ពួក​បរិស័ទ​ខ្លួនឯង​មិន​គោរព​ធម៌​វិន័យ ពិសេស​ព្រះសង្ឃ​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា អស់​ការ​ប្រតិបត្តិ ភ្លើតភ្លើន​ទៅ​តាម​សម័យ​វិទ្យាសាស្ត្រ សាសនា​នឹង​អន្តរាយ​ជាក់​ជា​មិន​ខាន​។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​គឺៈ

១-​មិន​ស្តាប់ធម៌​ដោយ​គោរព

២-​មិន​រៀន​ធម៌​ដោយ​គោរព

៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព

៤-​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព
៥-​ដឹង​សេចក្តី​ហើយ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ដោយ​គោរព ។

ព្រះពុទ្ធ​សាសនា​យក​វិន័យ​ជា​ចម្បង ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់​ត្រ​ដែង​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់ខ្ពស់​ទៅ​កើត ។