ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ស្លា.ប់​៧​នាក់ និង​រង​របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៦​លើក​) ស្លាប់​៧​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៨​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៦​លើក​) ស្លាប់​៧​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៨​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៣​លើក ស្លាប់​៤​នាក់ ,​មិន​គោរព​សិទ្ធ​២​លើក ,​មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​៣​នាក់ ។ សរុប​ស្លាប់​៧​នាក់ ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៥​នាក់​) , រថយន្ត​តូច​ម្នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិចរវាង​ម៉ូតូ និង​ម៉ូតូ​២​លើក ស្លាប់​១​នាក់,​ម៉ូតូ និង​រថយន្ត​តូច​២​លើក ស្លាប់​២​នាក់ ,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​២​នាក់ ,​ម៉ូតូ និង​គោ​យន្ត​១​លើក ស្លាប់​១​នាក់ ,​រថយន្ត​តូច​ក្រឡាប់​១​លើក ស្លាប់​១​នាក់ ,រថយន្ត​តូច និង​កង់​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​១៥​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង , រថយន្ត​ធំ​១​គ្រឿង ,​យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ ម៉ូតូ​៤​លើក ,​រថយន្ត​តូច​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ​មាន ផ្លូវជាតិ​៧​លើក ,​ផ្លូវ​ខេត្ត​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​មាន ភ្នំពេញ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ ,​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​២​នាក់​, ស្វាយ​រៀង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ,​ព្រះ​វិហារ​១​លើក ស្លាប់​១​នាក់ របួស​៧​នាក់ (​ស្រី​៤​នាក់​) និង​ខេត្តពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១២៤៨​គ្រឿង ( ម៉ូតូ​៥៣%) មធ្យោបាយ​ល្មើស​១៤៣​គ្រឿង​(​ម៉ូតូ​៥៣%) អប់រំ​៨៥​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ពិន័យ​៥៨​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦៦៤​គ្រឿង អប់រំ​៥៣​គ្រឿង ពិន័យ​សរុប​២៣​គ្រឿង (​មួក​១៩​គ្រឿង​,​កញ្ចក់​៤​គ្រឿង​,​ស្រវឹង​គ្មាន​គ្រឿង​,​ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ