ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វះ​កាត់ត​សរសៃឈាម​បេះដូង ៖ អ្វី​ដែល​អ្នកជំងឺ​ត្រូវ​យល់​ដឹង ?

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​-​បាងកក ៖ រាល់​គ្រប់​ជំងឺ​ធ្ងន់ធ្ងរ​ដែល​សម្លាប់​ជីវិត​មនុស្ស​យ៉ាងច្រើន​លើ​ពិភព​លោក គឺ​សុទ្ធតែ​អាច​ជួយ​សង្គ្រោះ​បាន បើសិនជា​លោក​អ្នក​ទៅ​ទទួលយក​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង (early stage) ព្រោះ​ការ​ព្យាបាល​នៅ​ដំណាក់កាល​ចុង​ក្រោយ គឺ​មិន​អាច​សង្គ្រោះ​ជីវិត​នោះ​ទេ…

ភ្នំពេញ​-​បាងកក ៖ រាល់​គ្រប់​ជំងឺ​ធ្ងន់ធ្ងរ​ដែល​សម្លាប់​ជីវិត​មនុស្ស​យ៉ាងច្រើន​លើ​ពិភព​លោក គឺ​សុទ្ធតែ​អាច​ជួយ​សង្គ្រោះ​បាន បើសិនជា​លោក​អ្នក​ទៅ​ទទួលយក​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង (early stage) ព្រោះ​ការ​ព្យាបាល​នៅ​ដំណាក់កាល​ចុង​ក្រោយ គឺ​មិន​អាច​សង្គ្រោះ​ជីវិត​នោះ​ទេ ។

វេជ្ជបណ្ឌិត វិ​សុ​ទ្ឋ វី​វេ​កា​ភី​រ៉ាត ( Dr. Visuit Vivekaphirat ) ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរ​ពេទ្យ​លំដាប់​ផ្កាយ ៥ Bumrungrad International Hospital នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​បេះដូង គឺ​ទទួល​ការ​ព្យាបាល ៣ ប្រភេទ​ផ្សេង​ៗ​ពី​គ្នា មាន​ន័យ​ថា នៅ​ពេល​លោក​អ្នក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា​មាន​ជំងឺ​សរសៃឈាម​បេះដូង (coronary diseases)​។ សម្រាប់​លោក​អ្នក​ដែល​រក​ឃើញ​ថា មិន​មាន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ពួក​គេ​អាច​ព្យាបាល​ដោយ​ការ​ព្យាបាល​តាម​រយៈ​ការ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​តែ​ប៉ុណ្ណោះ ។ ជួនកាល​ទៅ​អាច​ទទួល​ការ​ព្យាបាល​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេកទេស Angioplasty ( ដំណើរការ​នៃ​ការ​បាញ់​បាល់​ឡុ​ង ដើម្បី​ពង្រីក​សរសៃ​ឈាម​ដែល​ស្ទះ​) ឬ​ក៏ ការ​ដាក់​ស្តេ​ន ( stent placement) ។

លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​បន្ថែម​ថា ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​អ្នកជំងឺ​ធ្វើ​កា​រ​វះ​កាត់ត​សរសៃឈាម​បេះដូង (heart bypass surgery) ដោយ​យក​សរសៃឈាម​ពី​ដៃ និង​ជើង​ទៅ​ត​ភ្ជាប់​នៅ​សរសៃឈាម​បេះដូង​ជំនួស​ផ្នែក​សរសៃឈាម​បេះដូង​ដែល​ស្ទះ ប្រសិនបើ​សរសៃ​អាក់ទែ (coronary arteries) របស់​អ្នក​មានការ​ស្ទះ​ខ្លាំង ឬ​ត្រូវ​បាន​រារាំង​បិទ​ខ្លាំង (block) ដែល​អ្នកជំងឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំងបេះដូង​។

ម្យ៉ាងទៀត គ្រូពេទ្យ​របស់​អ្នក​នឹង​ណែនាំ​អោយ​វះកាត់ នៅ​ពេល​ដែល​ការ​ស្ទះ​មាន​សភាព​​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ដែល​មិន​អាច​គ្រប់គ្រង​បាន តាម​រយៈ​ការ​ប្រើ​ថ្នាំ ឬ​ការ​ព្យាបាល​ផ្សេង​ៗ​ទៀត​។ ​សម្រាប់​វេជ្ជបណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត ( Dr. Suwat Kongdumrongkiat) ឯកទេស​ខាង​រោគ​បេះដូង​នៅ មន្ទីរពេទ្យ Phayathai 3 hospital មាន​ប្រសាសន៍​ថា​ជម្រើស​នៃ​ការ​វះកាត់​បេះដូង​ធ្វើ​ឡើង សម្រាប់​ជម្រើស​ចុង​ក្រោយ នៅ​ពេល​ដែល​ការ​ព្យាបាល​ដោយ​ថ្នាំ​មិន​អាច​ជួយ​ដល់​អ្នកជំងឺ​បាន ។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ការ​វះកាត់​ពង្វាង​សរសៃឈាម​បេះដូង​ក៏​ត្រូវ​បាន​ណែនាំ​អោយ​ធ្វើ​ផង​ដែរ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​រង​ការ​វាយប្រហារ​ដោយសារ «​គាំង​បេះ​ដួង​»​។ លោក​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​វះកាត់​នេះ​គឺ​ដើម្បី​រំដោះ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​អោយ​បាន​ល្អ​ឡើង​វិញ​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ