ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម រថភ្លើង​ធ្លាក់​​​ផ្លូវដែក​​​ស្លា.ប់យ៉ាង​តិច​​២៤​នាក់

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ​៖ ​ដោយ​ដកស្រង់​ប្រភព​ក្រសួងសុខាភិបាល ទូរទស្សន៍​រដ្ឋ​តួ​ក​គី TRT HABER ​បាន​រាយការណ៍​ថា ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់ ​ហើយ​៧៣​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៨…

ប្រទេស​តួ​ក​គី ​៖ ​ដោយ​ដកស្រង់​ប្រភព​ក្រសួងសុខាភិបាល ទូរទស្សន៍​រដ្ឋ​តួ​ក​គី TRT HABER ​បាន​រាយការណ៍​ថា ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់ ​ហើយ​៧៣​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៨ ​ខែកក្កដា ឆ្នាំ​២០១៨ ​ដោយសារ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ជួប​ប្រទះ​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវដែក​ក្នុង​តំបន់​TEKIRDAG ​ភាគ​ពាយ័ព្យ​តួ​ក​គី​។

រថភ្លើង​នោះ​ដឹក​អ្នកដំណើរ​៣៦០​នាក់ ​មក​ពី​ទីក្រុង​​KAPIKULE​ ជាប់​ព្រំដែន​ប៊ុល​ហ្គា​រី​មក​កាន់​ក្រុង​អ៊ី​ស្តង់​ប៊ុល ហើយ​ទូរថភ្លើង​៦​ធ្លាក់​ចេញពី​ផ្លូវដែក​។ ចំណែក​​រថយន្ត​សង្គ្រោះ​​បាន​ដល់​ជាង​១០០​គ្រឿង ​ត្រូវ​បាន​បញ្ជូន​ចេញពី​កន្លែង​គ្រោះថ្នាក់​។​ រីឯ​កងទ័ព​តួ​ក​គី ក្នុង​សេច​ក្ដី​ប្រកាស​មួយ​និយាយ​ថា បាន​បញ្ជូន​ឧទ្ធម្ភាគចក្រជា​ច្រើន​គ្រឿង​ទៅ​កាន់​កន្លែង​រថភ្លើង​ក្រឡាប់​ ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។

តាម​ក្រសួង​ដឹក​ជញ្ជូន​ក្នុង​សេចក្ដី​ប្រកាស​មួយ​អះអាង​ថា​ គ្រោះថ្នាក់​​នេះ​កើត​មាន​ដោយ​សារ​លក្ខខណ្ឌ​ធាតុអាកាស​អាក្រក់​ ដី​ជ្រាយ​ក្រោម​ផ្លូវដែក មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ ទើប​បណ្ដាល​ឲ្យ​រថភ្លើង​ធ្លាក់​ផ្លូវ​។

ហើយ​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប ​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​នា​ថ្ងៃ​ទី​៩​ កក្កដា​ ចាប់ផ្ដើម​អាណត្តិ​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត បាន​សម្ដែង​ការ​ចូលរួម​មរណ​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ