ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​អាច​ប្រើ​ពេល​៣​ឬ៤​ថ្ងៃ… ខណៈកុមារ៨នាក់និងគ្រូបង្វឹកម្នាក់​ កំពុង​ចាំក្នុងរូង​

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖​ កុមារ​៨​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ដែល​នៅ​ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច ​នា​ភាគ​ខាងជើង​ ថៃ​ នា​ថ្ងៃ​ទី​៩​ កក្កដា ​រង់ចាំ​ការ​បន្ត​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ បន្ទាប់​ពី​ការ​នាំ​ក្មេង​ចេញ​បាន​៤​នាក់​ ។…

ប្រទេស​ថៃ​៖​ កុមារ​៨​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ដែល​នៅ​ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច ​នា​ភាគ​ខាងជើង​
ថៃ​ នា​ថ្ងៃ​ទី​៩​ កក្កដា ​រង់ចាំ​ការ​បន្ត​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ បន្ទាប់​ពី​ការ​នាំ​ក្មេង​ចេញ​បាន​៤​នាក់​ ។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ ត្រូវ​ផ្អាក​នា​យប់​ថ្ងៃ​ទី​៨​កក្កដា​ ដោយ​ប្រមុខ​ប្រតិបត្តិការ​លោក ​NARON-GSAK OSOTTANAKORN ដើម្បី​រៀបចំ​ឡើង​វិញ​ បណ្ដា​ធុង​អុក​សី​ុ​ហ្សែ​ន​ ហើយ​ធ្វើការ​រៀបចំ​ថ្មី​ៗ ដែល​បែប​នោះ ​អាច​ប្រើ​ពេល​តិច​ជាង​១០​ម៉ោង ​។ នា​ពេល​យប់​ មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​រូងភ្នំ​ថាំហ្លួង ក្នុង​ខេត្ត​ឈៀង​រ៉ៃ បង្កើន​គ្រោះថ្នាក់​ថែម​ទៀត​ក្នុង​ការ​សង្គ្រោះ​អ្នក​ជាប់​ក្នុង​រូង​៩​នាក់​ទៀត​ ។

នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​ទៅ​កាន់​រូ​ូ​ង​ភ្នំ​ថ្ងៃ​ទី​៩​កក្កដា​។ ​អ្នក​មុជទឹក​បរទេស​១៣​នាក់​និង​សមាជិក​៥​នាក់​នៃ​កងឯកភាព​ពិសេស​កង​ម៉ា​រី​ន​ថៃ គឺជា​ក្រុម​ពិសេស​ ដែល​នាំ​កុមារ​មក​កាន់​មាត់​រូង ដោយ​​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ចង្អៀត​ៗ​ ហើយ​លិច​ទឹក​ ។​ នោះ​ជា​ការ​ចេញ​ដ៏​លំបាក​ ដែល​បណ្ដាល​ឲ្យ​អ្នក​មុជទឹក​ថៃ​ម្នាក់​ស្លាប់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៦​កក្កដា​។

លោក​ NARONGSAK OSOTTANAKORN​ អះអាង​ថា​ កុមារ​៤​នាក់​ ដំបូង​នាំ​ចេញ​ដោយ​មាន​សន្តិ​សុខ ​។ ​ពុំ​មានការ​បញ្ជាក់​ផ្លូវការ​ណាមួយ​ ត្រូវ​បាន​ផ្ដល់​លើ​អត្តសញ្ញាណ ឬពី​ស្ថានភាព​សុខភាព​របស់​កុមារ​ទាំងនេះ​ឡើយ ​។​ ប្រមុខ​ប្រតិបត្តិការ​សង្គ្រោះ​ថ្លែង​ នា​ថ្ងៃ​ទី​៨​ កក្កដា​ ថា ​បេសកកម្ម​អាច​ប្រើ​ពេល​៣​ ឬ៤​ថ្ងៃ​។

សារព័ត៌មាន​ថៃ​និយាយ​ថា​ កុមារ​ដំបូង​គេ​នាំ​ចេញពី​រូង​មានឈ្មោះ​ថា MONGKOL BOONPIEM មាន​អាយុ​១៣​ឆ្នាំ​ ។ ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ជា​កន្លែង​ប​ញ្ជួ​ន​កុមារ​៤​នាក់​ទៅ​និយាយ​ថា​ ស្ថានភាព​សុខភាព​របស់​ពួក​គេ​ពុំ​អាក្រក់​ឡើយ​៕

អត្ថបទសរសេរ ដោយ