ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួង សុខា​រ៉ា​នី​ត ជូន​កាដូពិសេសដល់​អ្នកគាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដ៏​ល្បី​កញ្ញា សួង សាខា​រ៉ា​នី​ត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​រូបថត​ជា​ច្រើន​សន្លឹក​ចោមពុង​បេះ​ផ្កាឈូក​រំលេច​សម្រស់​ដើមទ្រូង ។ រូបភាព​របស់​តារា​សម្តែង​កាច​ឆ្នាស​សួង សុខា​រ៉ា​នី​ត…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដ៏​ល្បី​កញ្ញា សួង សាខា​រ៉ា​នី​ត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​រូបថត​ជា​ច្រើន​សន្លឹក​ចោមពុង​បេះ​ផ្កាឈូក​រំលេច​សម្រស់​ដើមទ្រូង ។

រូបភាព​របស់​តារា​សម្តែង​កាច​ឆ្នាស​សួង សុខា​រ៉ា​នី​ត គឺ​ថត​ក្នុង​ត្រពាំង​ឈូក​នៅ​ជនបទ ។ នាង​ចោមពុង​សារុង​បែប​ជានា​រី​ជនបទ​រំលេច​ដោយ​សម្រស់​ផូរផង់​គួរ​គាប់​នេត្រា ។ ការ​បង្ហាញ​រូបភាព​គួរ​ឲ្យ​ទាក់ទាញ​ចង់​ទស្សនា​ប៉ុន្មាន​សន្លឹក​នោះ​ក្រោយ​ពេល​មួយ​រយៈ​វែង​កន្លង​មក​សុខា​រ៉ា​នី​ត ស្ងប់ស្ងាត់​ពី​អាជីព ។ ទំនង​កុំ​ភាព​ស្ងប់ស្ងាត់​បន្ត​យូរ​ទៅ​ទៀត រ៉ា​នី​ត​លេង​ស្ទីល​សិច​សុ​ី​ថតរូប​បង្ហាញ​ជា​សាធារណៈ​បែប​នេះ ។

តារា​សម្តែង​ស្រី​ដែល​មហាជន​ស្គាល់​មុខ​ក្នុង​តំណែង​ជា​តួ​សម្តែង​ឆ្នាស​ឆ្នើម និង​តួ​កូនស្រី​អ្នកមាន តាម​កញ្ចក់​ទូរទស្សន៍​នានា កញ្ញា​សួង សុខា​រ៉ា​នី​ត បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​ចុះ​លេង​ស្រះ​ផ្កាឈូក បង្ហាញ​ទឹកមុខ​ស្រស់ស្រាយ ជាមួយ​ធម្មជាតិ ។ រូប​ទាំង​នោះ​​បង្ក​ឱ្យ​អ្នកគាំទ្រ ជា​ពិសេស​បុរស​ពេញចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​ចុច Like និង Share ។

អ្នកគាំទ្រ​ម្នាក់​របស់​កញ្ញា​សួង សាខា​រ៉ា​នី​ត លើក​ឡើង​ថា ​រូបភាព​របស់​នាង​ដែល​បង្ហាញ​សម្រស់​ធម្មជាតិ​នោះ​ពិតជា​ធ្វើ​ឲ្យ ប្រុស​ៗ​ទាំងឡាយ​សប្បាយ​មើល និង​ជញ្ជក់មាត់​សរសើរ ។ អ្នកខ្លះ​មើលរូប​របស់​នាង​ហើយ​អាច​រសាយ​អារម្មណ៍​បាត់​ភាព​ស្មុគស្មាញ ។ រូប​ទាំងនេះ​ទុកដូចជា​កាដូ​របស់​សួង សុខា​រ៉ា​នី​ត ជូន​អ្នកគាំទ្រ​របស់​នាង ។

អ្នកគាំទ្រ​ជា​ច្រើន​សរសើរ​ថា​កញ្ញា​សួង សាខា​រ៉ា​នី​ត ហៅ​ភីង​ភីង​រូស ពូកែ​សម្តែង​ជា​តួ​ឆ្នាស​ឆ្នើម តួ​កាច និង​កាន់តែ​ចាំ​ច្បាស់​សម្រាប់​រូប​នោះ​គឺ​នៅ​ពេល​ដើរតួ​ជា​ម្តាយ ឬ​តួ​ជា​ជំទាវ ។  សួង សុខា​រ៉ា​នី​ត នៅ​តែ​ទទួល​ការ​គាំទ្រ និង​ការ​សរសើរ​ចំពោះ​រូប​សម្រស់​របស់​នាង ខណៈ​​នាង​នៅ​តែ​ឈរ​ជាតា​រា​ស្រី​មាន​សម្រស់​ឆើតឆាយ​ជាមួយ​ការ​បញ្ចេញ​ភាព​សិច​ស៊ី។

ក្រៅពី​មានឱកាស​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត កញ្ញា​សួង សុខា​រ៉ា​នី​ត ធ្លាប់​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ច្រើន​គួរសម​ទោះជា​នាង​រវល់​បែប​ណា​ក៏​ចំណាយ​ពេលវេលា​ចូលរួម​ដែរ ។

មានការ​លើក​ឡើង​ថា​ក្រោយ​ពេល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឃ្លាំមើល​តារា​ស្រី​ប៉ុន្មាន​ដួង​លើ​ការ​ស្លៀកពាក់​សិច​ស៊ី មិនដឹង​ថា​សួង សុខា​រ៉ា​នី​ត បារម្ភ​ចំពោះ​ខ្លួនឯង​ដែល​បញ្ចេញ​ភាព​សិច​ស៊ី​នោះ​ដែរ ឬ​អត់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ