ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​ខ្លាច!​…​បើ​មួយ​ក្រុម​ជិះ​មក​បំ​បុក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ស្រី​ប្រុស​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ទើបតែ​ចេញពី​ក្លឹ​បរាំ​លេង​កំសាន្ត​ក្នុង​បំណង​ទៅ​ផ្ទះ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ​បណ្តាល​ឲ្យ​រង​របួស ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ យុវជន​ស្រី​ប្រុស​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ទើបតែ​ចេញពី​ក្លឹ​បរាំ​លេង​កំសាន្ត​ក្នុង​បំណង​ទៅ​ផ្ទះ​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ​បណ្តាល​ឲ្យ​រង​របួស ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​បី​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​ចូល​ទៅ​រាំ​លេង​កំសាន្ត​នៅ​ក្លឹ​ប​មួយ​កន្លែង ដោយ​មិន​មានការ​ឈ្លោះប្រកែក​ជាមួយ​អ្នក​ណា​នោះ​ទេ​​លុះដល់វេលា​ខាងលើ​ពួក​គេ​ទាំង​បី​នាក់​បាន​ចេញពី​ក្លឹ​ប​កំសាន្ត​បំរុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ជម្ពូ​វ័ន ដោយ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​ស៊ុ​យ​ហ្សុ៊យ​គី​ឡែ​ត ពណ៌​ស​បិទ​តែម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​១GZ-២៨៩៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ឌូ​ក និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ប៊ីត មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ពីក្រោយ​ប្រដាប់​ទៅ​ដោយ​ដុំ​ថ្ម និង​មួក​សុ​វត្ថិ​ភាព បាន​ជិះ​ទៅ​បំ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទាំង​៣​នាក់​បណ្តាល​ឱ្យ​ដួល​និង​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ខាងលើ​ បណ្តាល​នារី​រង​គ្រោះ​រង​របួស​បែកក្បាល និង​បុរស​ពីរ​ទៀត​រង​របួសស្រាល​។

ភ្លាម​ៗ​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់​បាន​ស្រែក​ប្រាប់​ទៅ​កាន់​បក្ខពួក​ឱ្យមក​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដើម្បី​ជិះ​គេចខ្លួន តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឈប់​មើល និង​ជួយ​អន្តរាគមន៍​។ បន្ទាប់​មក​ដោយ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ដឹក​យក​ទៅ​សាកសួរ​នាំ​ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ