ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកកំពតយើងអើយ…ម្តេចឡើយ​គេ​នាំគ្នារំលោ.ភ​​អ្ន​ក​​ម្លេ៉ះ?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខណៈ​ដែល​ដី​នៅ​ក្នុង​ក្រុង​កំពត ​កំពុង​មាន​តម្លៃ​គ្រប់​ទីកន្លែង ជា​ពិសេស​នៅ​តំបន់​ជាប់មាត់​សមុទ្រ និង​តំបន់​មាត់ទឹក​តាម​ដៃ​ព្រែក​នានា ទើប​បានជា​មាន​ក្រុម​ឈ្មួញ​ដី​នៅ​ក្នុង​ក្រុង​កំពត ដែល​កំពុង​ត្រូវ​ប៉ាន់ ​ក្នុង​ការ​ដើរ​គួ​ក​ជេ​ដី​សម្រាប់​លក់​ឲ្យ​ឈ្មួញ ក្នុង​តម្លៃ​មួយ​ម៉ែត្រការ៉េ​ពី​៥០​ដុល្លារ…

ខេត្តកំពត ៖ ខណៈ​ដែល​ដី​នៅ​ក្នុង​ក្រុង​កំពត ​កំពុង​មាន​តម្លៃ​គ្រប់​ទីកន្លែង ជា​ពិសេស​នៅ​តំបន់​ជាប់មាត់​សមុទ្រ និង​តំបន់​មាត់ទឹក​តាម​ដៃ​ព្រែក​នានា ទើប​បានជា​មាន​ក្រុម​ឈ្មួញ​ដី​នៅ​ក្នុង​ក្រុង​កំពត ដែល​កំពុង​ត្រូវ​ប៉ាន់ ​ក្នុង​ការ​ដើរ​គួ​ក​ជេ​ដី​សម្រាប់​លក់​ឲ្យ​ឈ្មួញ ក្នុង​តម្លៃ​មួយ​ម៉ែត្រការ៉េ​ពី​៥០​ដុល្លារ ទៅ​១០០​ដុល្លារ​ក៏​មាន។
ជាមួយ​គ្នា​នេះ សម្រាប់​អ្នក​ដែល​មាន​ដី​ស្នាក់​នៅ​ជាបណ្តោះអាសន្ន​ នៅ​តាម​ដងព្រែក​កំពង់បាយ និង​ព្រែក​វត្ត​ត្រើយ​​កោះ ត​ភ្ជាប់​ពី​ព្រែក​ស្ពាន​បេ​ហ្សេ​អុ​ី​(BGI) ស្ថិត​ក្នុង​ក្រុង​កំពត ដែល​កន្លង​មក​ អាជ្ញាធរ​ក្រុង​និង​មន្ត្រី​ជំនាញ​ហាមឃាត់​មិន​ឲ្យ​សង់​សំណង់​រឹង​មាំ ព្រោះ​នាំ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ក្រុង និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​នោះ ឥឡូវនេះ ​ត្រូវ​បាន​អ្នក​ដែល​កាន់កាប់​បណ្តោះអាសន្ន​នោះ លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ជា​ច្រើន​តំណ ។

រីឯ​អ្នក​ដែល​ហ៊ាន​ទិញ​ផ្ទះ​លើ​ដី​ចំណី​​ព្រែក ក៏​បាន​សាងសង់​លំនៅ​ឋាន​ដោយ​ចាក់​សសរ​បេតុង​បុក​គ្រឹះ​យ៉ាង​រឹង​មាំ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​កោតញញើត នឹង​ច្បាប់​ហាមឃាត់​បន្តិច​សោះឡើយ ។ ការ​សង់​លំនៅ​ឋាន​ដោយ​គ្រឹះ​រឹង​មាំ រំលោភ​លើ​ដី​ចំណី​ព្រែក​កំពុង​កើត​មាន​ជា​ច្រើន​កន្លែង នៅ​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ដែល​មាន​ព្រំប្រទល់​ជាប់​ក្រុង​កំពត​មាន​ដូច​ជា នៅ​ជាប់​ស្ពាន​ផែ​កំពង់​កណ្តាល ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ព្រែក​វត្ត​ត្រើយ​កោះ​ចំណុច​ខាងកើត​អ៊ូ​ទូក​តា​លី ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ជាដើម ។ ក្នុង​ចំណោម​សំណង់​ទាំងនេះ គេ​ឃើញ​សំណង់​ខ្លះ​កំពុង​ចាក់​ដី​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក ហើយ​រៀប​ខឿន​ថ្មយក​ដី​ចំណី​ព្រែក សំណង់​ខ្លះ​កំពុង​បុក​គ្រឹះ​ចាក់​សសរ​បេតុង​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាង​ជ្រៅ​ផង​ដែរ ។

ទាក់ទិន​នឹង​សកម្មភាព​ខាងលើ​នេះ កោះសន្តិភាព​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក លាង រឿ​ន​សុ​ទ្ធី​អភិបាលក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា​ លោក​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​សំណង់​រឹង​មាំ​រំលោភ​ដី​ចំណី​ព្រែក​នេះ គឺ​គ្មាន​ច្បាប់​ឯណា​អនុញ្ញាត​ឲ្យ​បុគ្គល​នោះ​សាងសង់​ទេ ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​តូច​នោះ​បាន​លួច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ។ ចំពោះ​ការ​សាងសង់​សំណង់​អត់​ច្បាប់​ខាងលើ កន្លង​មក​លោក​បាន​ចាត់​ក្រុម​ការ​ងារ​របស់​សាលាក្រុង​កំពត ឲ្យ​ចុះ​ពិនិត្យ​មើល​ម្តង​រួច​មក​ហើយ ព្រមទាំង​ឲ្យ​មន្ត្រី​ជំនាញ​កោះ​អញ្ជើញម្ចាស់​​សំណង់​មក​សាលាក្រុង​ដើម្បី​សុំ​ច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​សង់​សំណង់​រឹង​មាំ​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ឡើយ ។

លោក​ឲ្យ​ដឹង​ទៀត​ថា បើ​បុគ្គល​ម្ចាស់​សំណង់​នៅ​តែ​រឹងទទឹង​មិន​គោរព​ច្បាប់ ដោយនៅ​តែ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​បន្ត​ទៀត​នោះ លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ដោយ​សហការ​ជាមួយ​ក្រុមការងារ​សាលាក្រុង មាន​វិធានការ​៣​ចំណុច​នៅ​ពេល​ខាង​មុខ ៖
ទី​១-​កោះហៅ​ម្ចាស់​សំណង់​មក​ណែនាំ​ឲ្យ​បញ្ឈប់​ការ​សាងសង់​បន្ត ។
ទី​២-​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​សាងសង់​រំលោភ​ទៅ​ក្នុង​ទឹក​ព្រែក​បន្ត ។
ទី​៣-​បើ​នៅ​មិន​គោរព​សំណូមពរ​របស់​សាលាក្រុង​ទេ នឹង​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​សុំ​យោបល់ ដើម្បី​មាន​វិធានការ​រុះរើ​ឬ​បំផ្លាញ​ចោល​នូវ​សំណង់​ខុសច្បាប់​ទាំងនោះ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មហាជន​ក្នុង​ក្រុង​ផង​ដែរ កំពុង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​របស់​លោក​អភិបាល​ក្រុង​ធ្វើ​បាន​ឬ​មិន​បាន ចំពោះ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ឆ្នេរ​ព្រែក​ក្នុង​ក្រុង​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​មួយ​នេះ ។ គេ​និយាយ​ថា ការ​ចាត់ការ​ទាន់​នៅ​តិច​ៗ​ជា​ការ​ល្អ ជាង​លើក​កម្លាំង​ទៅ​កម្ទេច​ចោល ហើយ​ក៏​អាច​រារាំង​អ្នក​រំលោភ​ដទៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ