ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ឃើញ​ផ្កាភ្លើង​ព្រាក​ៗ មានអី​មួយសន្ទុះ​ក្រោយមក​ផ្អើល​ឈុ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​រញ៉េរញ៉ៃ​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧​ទល់មុខ​នឹង​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ដ្រ​បាន​ទុ​រ​ស្សេ​ឆេះ​បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ឆ្លង​រាលដាល​ទៅ​ទុ​ស្សេ​ដល់​ហាង​លក់​គ្រឿង​ទូរស័ព្ទ​មួយ​កន្លែង បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ស្លាក​យីហោ និង ដាច់​ខ្សែភ្លើង​ធ្លាក់​មក​ដី​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ភ្លឺ ថ្ងៃ​ទី​៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​រញ៉េរញ៉ៃ​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧​ទល់មុខ​នឹង​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ដ្រ​បាន​ទុ​រ​ស្សេ​ឆេះ​បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ឆ្លង​រាលដាល​ទៅ​ទុ​ស្សេ​ដល់​ហាង​លក់​គ្រឿង​ទូរស័ព្ទ​មួយ​កន្លែង បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ស្លាក​យីហោ និង ដាច់​ខ្សែភ្លើង​ធ្លាក់​មក​ដី​រាយ​ប៉ាយ​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ភ្លឺ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ទល់មុខ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ប្រភព​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​បង្គោល​ភ្លើង​មុខ​សាកលវិទ្យា​ល័យ​​មាន​បែក​ផ្កាភ្លើង​តិច​ៗ​មួយសន្ទុះ​ក្រោយមក​ក៏​កើតជា​អណ្តាតភ្លើង​ឆេះ​ខ្លាំង​ឡើង​ៗ ហើយ​ភ្លាម​ៗ​នោះ​ហាង​លក់​គ្រឿង​ទូរស័ព្ទ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​១០០​ម៉ែត្រ​ក៏​ឆ្លង​ចរន្ត​បែក​ផ្កា​ភ្លើង​​​​ឆេះ​ស្លាក​យីហោ ខ្សែកាប និង​ខ្សែភ្លើង ដាច់​ធ្លាក់​មក​ដី​បែក​ផ្កាភ្លើង​ព្រាត បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​យក​បំពង់​ពន្លត់អគ្គីភ័យ​ចេញ​ជួយ​បាញ់​ពន្លត់​ជា​ច្រើន​បំពង់​ដែរ តែ​នៅ​មិន​រលត់​ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង ។

ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចេញ​មក​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ តែ​ដោយសារ​ខ្សែភ្លើង​នៅ​មាន​ចរន្ត​ភ្លើង ទើប​មិន​អាច​ធ្វើការ​បាញ់​អោយរ​លត់​ភ្លាម​ៗ​បាន​នោះ​ទេ រង​ចាំ​ខាង​អគ្គី​ស​នី​ផ្តាច់​ចរន្ត​ភ្លើង​ទើប​ហា៑ន​បាញ់​ពន្លត់ ។

ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​២​គ្រឿង​ភ្លើង​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឬ​គ្រោះថ្នាក់​អ្វី​ទេ គឺ​ខូចខាត​តែ​ខ្សែភ្លើង និង ស្លាក​យីហោ​ហាង​លក់​គ្រឿង​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ