ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២០​គីឡូក្រាម​លើក​មុន​ស្មាន​តែ​អស់ហើយ មាន​ឯណា​នៅ​ជន​៣​នាក់​នេះ​ឡើង​សន្ធឹក​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរ​បាល​​ជាតិ និង​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរ​បាល​​ជាតិ និង​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ដឹកនាំ​សម្របសម្រួល​​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង និង​លោក សៀង សុខ ព្រះរាជអាជ្ញា​រង រាជ​ធានី​ភ្នំពេញ ឲ្យ​កម្លាំង​ជំនាញ​បន្ត​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ និង​មេ​ក្លោ​ង​នៅ​ពីក្រោយ​ខ្នង​​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​១២០​គីឡូក្រាម ដែល​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល (​ស្ទឹង​ត្រែង​) ។

នៅ​វេលា​ម៉ោង​០២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ច​ប្រតិបត្តិការ​ឈាន​ទៅ​ចាប់ខ្លួន​បាន​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​៣​នាក់​បន្ថែម​ទៀត​នៅ​បី​គោលដៅ​ផ្សេង​គ្នា​ជា​បន្ទាប់ ទី​១-​ចំណុច​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​, ទី​២-​ឆែកឆេរ​លំនៅ​ដ្ឋា​ន​លេខ​១០ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​៣-​ឆែកឆេរ​លំនៅ​ដ្ឋា​ន​លេខ​១០៥ ផ្លូវ​លេខ​៦ ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​ក​ន្ទោ​ត ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ទី​១-​ឈ្មោះ សៀន ខួច ភេទ​ប្រុស​, ទី​២-​ឈ្មោះ យិ​ន ម៉ា​ប់ ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ សុខ សុ​ឡា ភេទ​ប្រុស ។ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​សរុប​26​គីឡូក្រាម​ក្នុង​នោះ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ) ទម្ងន់ 4​គីឡូក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​(Ketamine) ចំនួន​22​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ