ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ការពារ និង​ព្យាបាល​ស្បែក​កុំឱ្យ​មាន​មុន

14 ឆ្នាំ មុន

សុខភាព​ស្បែក​គឺជា​រឿង​សំខាន់​សំរាប់មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ ជាពិសេស​មនុស្ស​ដែល​ទើប​ពេញវ័យ ព្រោះតែការ​លូតលាស់​របស់​អ័រម៉ូន ធ្វើ​ឱ្យ​ពួក​គេ​កើតមុន​លើ​ផ្ទៃមុខ ឬ​ខ្នង​ជាដើម​។ ដើម្បី​ការពារព្យាបាល​កុំឱ្យ​កើត​មុន​នោះ យើង​គួរតែ​យល់ដឹង​ជា​មុន​នូវ​មូលហេតុ​សិន​។

សុខភាព​ស្បែក​គឺជា​រឿង​សំខាន់​សំរាប់មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ ជាពិសេស​មនុស្ស​ដែល​ទើប​ពេញវ័យ ព្រោះតែការ​លូតលាស់​របស់​អ័រម៉ូន ធ្វើ​ឱ្យ​ពួក​គេ​កើតមុន​លើ​ផ្ទៃមុខ ឬ​ខ្នង​ជាដើម​។  ដើម្បី​ការពារព្យាបាល​កុំឱ្យ​កើត​មុន​នោះ យើង​គួរតែ​យល់ដឹង​ជា​មុន​នូវ​មូលហេតុ​សិន​។

ជា​ទូទៅ​អំឡុង​ពេល​ពេញវ័យ អ័រម៉ូន របស់​មនុស្ស​កើនឡើង​ច្រើន​បំផុត​ទាំងប្រុសទាំងស្រី ។ ដោយសារ​ការ​កើនឡើង​នៃអ័រម៉ូន​នេះ​ហើយ ដែល​បង្ក​ឱ្យ កើត​មាន​មុន ឬ ACNE ។ ទោះបីជា​យ៉ាងណា​ក្ដី មនុស្ស​គ្រប់វ័យ​អាច​កើត​មុន​ដូច​គ្នា ។  មនុស្ស​ស្រី​ពេញវ័យ​អាច​ដឹង ឬ​មានបទពិសោធន៍​នៃ​ការ​កើត មុន​ដោយ​មូលហេតុ​ប្រែប្រួល​នៃ​អ័រម៉ូន ទាក់ទង​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ ឬ​អំឡុង​ពេល មក​រដូវ ។

មុន​ជា​ធម្មតា​តែងតែ​កើតឡើង​នៅ​កន្លែង ដែល​មាន​ចំនួន​ក្រពេញ​ខ្លាញ់​ច្រើន​។ សារធាតុខ្លាញ់​នៅ​លើ​ស្បែក​ច្រើន​ពេក​បង្ក​ឱ្យ​ចំនួន​នៃកោសិកា​ស្បែក​ងាប់​មាន​ចំនួន​ច្រើន​ឡើង និងបង្ក​ឱ្យ​មាន​មេរោគ​លើ​ស្បែក​រហូត​បង្ក​ឱ្យ​កើត​មាន​មុន​ចេញ​មក ដូច​ជា​នៅ​លើ​ផ្ទៃមុខ លើ​.​ក ទ្រូង ស្មា និង​ខ្នង​ជាដើម ។ តើ​មុន​អាច​កើតឡើង ពីព្រោះ​តែ​យើង​បរិភោគ​សារធាតុ​ខ្លាញ់ច្រើន ឬ​សូកូឡា​ច្រើន​ឬ ? ប្រសិនបើ​អ្នក​គិតដូចនេះ​មាន​ន័យ​ថា  អ្នកខ្លាច​មុន​ខ្លាំង​ណាស់​។ មុន​មិនកើត​តាម​រយៈ​ការ​បរិភោគ​ម្ហូប​ដែលមាន​សារធាតុ​ខ្លាញ់​ច្រើន ឬ​សូកូឡា​ច្រើន​នោះឡើយ ។ តាម​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា របប​អាហារ​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​កើត​មាន​មុនដូច​ជា​ម្ហូប​ដែល​មាន​សារធាតុ​ម្សៅច្រើន ឧទាហរណ៍​នំប៉័ង និង​ដំឡូង​ចៀន ដែលជា​អ្នក​បង្កើន​សារធាតុ​ស្ករ​ក្នុង​ឈាម  ។
ដោយសារ​កើតឡើង​នៃ​មុន​ខ្លាំង​នេះ អាចបង្ក​ឱ្យ​អ្នកមាន​អារម្មណ៍​ស្មុគស្មាញ ហើយភ័យ​ខ្លាច​ថា មិន​អាច​ព្យាបាល​មុន​លើ​មុខរបស់​អ្នក​បាន ។ ដំណឹង​ល្អ​សំរាប់​អ្នកគឺថា មាន​មធ្យោបាយ​ជា​ច្រើន ដើម្បី​ព្យាបាល​មុនឱ្យ​ជា​សះស្បើយ​ហើយ​អ្នក​អាច​ទទួលយកបាន ដោយសារ​មាន​ផលិតផល​ច្រើន​ដែល​ជា ឱសថ​ព្យាបាល​មុន ។ មាន​ចំណុច​មួយ​ដែលសំខាន់​បំផុត គឺ​អ្នក​ត្រូវ​ចង​ចាំ​ថា ការ​ព្យាបាលដោយ​ប្រើ​ផលិតផល​ឱសថ ដើម្បី​ព្យាបាលមុន​មិន​អាច​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​តែ​មួយ​ខែ​នោះ​ឡើយ ។ ការ​ព្យាបាល​មុន​ទាមទារ​រយៈពេល​យូរ​បន្ដិច ហើយ​អ្នក​ត្រូវ​គិត​ថា លទ្ធផល​ដែល​ទទួល​បាន​នៅ​ពេល​ខាង​មុខរបស់​អ្នក​កើត​មុន​ត្រូវ​តែ​មាន​ភាព​ខុស​ប្លែកគ្នា ។

សូមអ្នក​សាកល្បង​ការ​ព្យាបាល​តាម​រយៈ OTCOTC ជា​សារធាតុ​ព្យាបាល​ជំងឺមុន​ជា​ច្រើន​ផ្សំ​ចូល​គ្នា ដូច​ជា​សារធាតុ​កំចាត់ជាតិ​ខ្លាញ់ Benzoyl peroxide សារធាតុស្ពាន់ធ័រ Sulfur  សារធាតុ​សំលាប់​មេរោគ​លើស្បែក Resorcinol សារធាតុ​ព្យាបាល​ស្បែក Salicylic AcidLactic Acid ។ សារធាតុផ្សំ​ខាងលើ គឺ​ប្រើ​សំរាប់​ការ​ព្យាបាល​ការ​កើតមុន​ស្រាល ឬ​ខ្លាំង ប្រសិនបើ​ប្រើ​វា​ហើយ​នៅតែ​មិន​អាច​ជា​ទៀត អ្នក​ត្រូវ​សាកល្បង​ការព្យាបាល​មួយ​បែប​ទៀត ដែល​មាន​ដូច​ជា ថ្នាំប្រើ​ដើម្បី​ព្យាបាល​ស្បែក​ដែល​មាន​ប្រតិកម្ម Tretinoin សារធាតុ Adapalene និង​សារធាតុ Tazarotine ដែល​មាននៅ​ក្នុង​វីតាមីន A ។ ប្រភេទ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក(Antibiotic) ដែល​កើត​ចេញពី​ការ​ផ្សំ​នៃ​សារធាតុ​ប្រឆាំងខ្លាញ់ Benzoyl peroxide និង​សារធាតុ​ព្យា បាល​ស្បែក​ដែល​កើត​មេរោគ​ធ្ងន់ធ្ងរ Clindamycin និង​សារធាតុ​ប្រឆាំង​មេរោគ Erythromycin ដែល​នឹង​ជួយ​ប្រឆាំង​ការ​ឆ្លងនៃ​ការ​កើត​មុន  ។
ការ​កើត​មុន​ធ្ងន់ធ្ងរ​ភាគច្រើន​គេ​ប្រើផលិតផល​សារធាតុ​ដែល​ប្រឆាំង​កុំឱ្យ​កើតមុន​តែ​ម្ដង​ដើម្បី​ព្យាបាល គឺ​សារធាតុ Isotrtinoin តែ​សំរាប់​តែ​ការ​កើត​មុន​ធ្ងន់ធ្ងរ ឬ​និយាយ​បាន​ថា​ជំរើស​ចុង​ក្រោយ​ដើម្បី​ព្យាបាល​មុន ៕