ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ទៅ​ជា​ចឹ​ង​វិញ ខឹង​គេ​សោះ​បែរជា​មក​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្រវឹងស្រា ព្រោះតែ​ខឹង​ឪពុកមា​ទះកំផ្លៀង​បាន​ទាញ​កាំបិត​បុ័ងតោ ដេញ​កាប់​មិន​បាន​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ រួម​ទាំង​សម្ភារ​ក្នុងផ្ទះ ហេតុការណ៍​នេះ​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៨ កក្កដា​នេះ នៅ​ភូមិ​ថ្កុ​ល…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្រវឹងស្រា ព្រោះតែ​ខឹង​ឪពុកមា​ទះកំផ្លៀង​បាន​ទាញ​កាំបិត​បុ័ងតោ ដេញ​កាប់​មិន​បាន​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ រួម​ទាំង​សម្ភារ​ក្នុងផ្ទះ ហេតុការណ៍​នេះ​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៨ កក្កដា​នេះ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ដុត​ផ្ទះ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ឈ្មោះ ផល ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ កសិករ ។ ចំណែក​ម្ដាយ​ជន​រង​គ្រោះ​ឈ្មោះ កុក ស្រ៊ឺ ភេទ​ស្រី អាយុ ៥៧​ឆ្នាំ​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ​កសិករ ។ សម្ភារ​ដែល​ឆេះ​មានផ្ទះ​ចំនួន​១​ខ្នង ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​មាន​ប្រវែង​ទទឹង​៥​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ ចានឆ្នាំង និង​សំលៀក​បំពាក់​មួយ​ចំនួន​ទៀត ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​០៨ កក្កដា វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ឈ្មោះ ផល ទិ​ត្យ (​ជនសង្ស័យ​) បាន​ទៅ​ចូលរួម​កម្មវិធី​បង្កក់កូន​គេ​នៅផ្ទះ​ឈ្មោះ ខាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ រហូត​ដល់​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល​ឈ្មោះ ផល ទិ​ត្យ ត្រឡប់​មក​ផ្ទះ​វិញ​មាន​សភាព​ស្រវឹងស្រា បាន​សុំ​លុយ​ម្តាយ​ទិញ​ភេសជ្ជៈ​ហូប ។ ទិញ​រួច​ឈ្មោះ ផល ទិ​ត្យ បាន​ត្រឡប់​មក​វិញ បាន​ទាស់សម្តី​ជាមួយ​ឈ្មោះ សូត្រ ស៊ី​ម (​ត្រូវជា​ជីដូន​) ហើយ​បាន​រើស​ដុំ​ដី​គប់​ទៅ​លើ​ឈ្មោះ សូត្រ ស៊ី​ម ឃើញ​ដូច​នោះ​ឈ្មោះ ប៉ោ លី​ធី (​ឪពុកមា​) បាន​ទៅ​ឃាត់​តែ​មិន​ព្រម​ស្តាប់ ក៏​ទះ​មួយ​ដៃ​ត្រូវ​ភ្នែក​ខាងឆ្វេង ឈ្មោះ ផល ទិ​ត្យ ខឹង​បាន​កាន់​កាំបិតប៉័ងតោ​ចំនួន​២ រក​កាប់​ឈ្មោះ ប៉ោ លី​ធី តែ​ឈ្មោះ​ប៉ោ លី​ធី គេច​បាត់​រក​មិនឃើញ​ស្រាប់តែ​ឈ្មោះ ផល ទិ​ត្យ ខឹង​ខ្លាំង​បាន​ទៅ​ដុត​ផ្ទះ​ម្ដាយ​ខ្លួនឯង ឈ្មោះ​កុក ស្រ៊ឺ ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​អធិការ​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ