ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយអានសំបុត្រ​គ្រូបង្វឹក​ជាប់​ក្នុង​រូងភ្នំ​… គឺមានការសរសើរច្រើនជាង​បន្ទោស​​​គាត់

5 ឆ្នាំ មុន

តាម​ប្រភព​​ពី Bangkok Post បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​បាល់ទាត់​របស់​ក្មេង​ៗ​ទាំង​១២​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូងភ្នំ​ នា​ខេត្ត Chiang Rai បាន​សរសេរ​សំបុត្រ​សុំ​អភ័យទោស​ទៅ​ដល់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​។…

តាម​ប្រភព​​ពី Bangkok Post បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​បាល់ទាត់​របស់​ក្មេង​ៗ​ទាំង​១២​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូងភ្នំ​ នា​ខេត្ត Chiang Rai បាន​សរសេរ​សំបុត្រ​សុំ​អភ័យទោស​ទៅ​ដល់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​។

​គ្រូ​បង្វឹកខាងលើ ឈ្មោះ Ekapol Chanthawong អាយុ​២៥​ឆ្នាំ ​​បាន​សរសេរ​សំបុត្រ​សុំ​ទោស​ដល់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​កីឡាករ​ក្រុម Wild Boars Acedemy​ ។

ក្នុងសំបុត្រ​នោះ​សរសេរ​ថា​៖  «​សូម​ជូន​ទៅ​ដល់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​ទាំងអស់​! នៅ​ពេល​នេះ​ ក្មេង​ៗ​សុខ​សប្បាយ​ជា​ទេ ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​មើលថែ​ពួក​គេ​ហើយ​ ។ ខ្ញុំ​សូម​សន្យា​ថា ​នឹង​មើលថែ​ក្មេង​ៗ​ឱ្យបាន​ល្អ​ តាមតែ​ខ្ញុំ​អាច​ធ្វើ​បាន​ ។ ខ្ញុំ​ចង់​និយាយ​អរគុណ​ដល់​ការ​ជួយ​​របស់​អ្នក​ទាំងអស់​គ្នា ហើយ​ខ្ញុំ​ក៏​ចង់​សុំ​ទោស​ដល់​ម្តាយ​ឪពុក​ក្មេង​ៗ​ផង​ដែរ​» ។

សំបុត្រ​របស់​គ្រូបង្វឹក​ដែល​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម ត្រូវ​បាន​មហាជន​សរសើរ​ទឹកចិត្ត​របស់​គេ ​។ បើ​​ទោះបីជា​សំបុត្រ​នេះ​ ជា​សំបុត្រ​សុំ​ទោស​ក៏​ដោយ ក៏​តាម​ការ​ពិត​ គ្មាន​នរណា​បន្ទោស​គាត់​ឡើយ​ ។ មាន​មនុស្ស​ជា​ច្រើន​ ​កោតសរសើរ​នឹង​ការ​ជួយ​ថែរក្សា​របស់​គាត់​ទៅ​លើ​ក្មេង​ៗ ដោយ​គាត់​បាន​ចែករំលែក​អា​ហារ​​ដែល​គាត់​​មាន​ទៅ​ឲ្យ​ក្មេង​ៗ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​បាន​ដល់​ទៅ​៩​ថ្ងៃ មុន​ពេល​ក្រុម​អ្នក​សង្គ្រោះ
​រក​ឃើញ ​។ ចំណែក​មនុស្ស​មួយ​ភាគមិន​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​គាត់ ដែល​នាំ​ក្មេង​ៗ​ទៅ​រូងភ្នំ​ទាំង​ ស្ថិត​នៅ​រដូវ​វស្សា ។

អត្ថបទសរសេរ ដោយ