ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់និង​៨​នាក់​ទៀតរង​របួស! ជីវិតមនុស្សពិតជាមើលមិនឃើញឡើយ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​មនុស្ស​៨​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិត​ក្នុងភូមិ​គោង​យោង ឃុំ​យាង…

ខេត្តព្រះវិហារ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​មនុស្ស​៨​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិត​ក្នុងភូមិ​គោង​យោង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៨ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨​នេះ ។

យោង​តាម​សម្តី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ បណ្តាល​មក​ពី​រថយន្ត​ម៉ាក​៣៣០ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3198 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ស្រប​ពេល​រថយន្ត​មាន​ល្បឿន​លឿន​ទើប​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​តែ​ម្តង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ។ ចំណែក​អ្នក​រួម​ដំណើរ​៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស និង​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់ ស្នងការដ្ឋាន​នគរបាល​ជាតិ ខេត្តព្រះវិហារ​នឹង​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទី​ពេទ្យ​បង្អែក​១៦​មក​រា​ក្រុង​ព្រះ​វិហារ ។

សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ ប្រាក់ កញ្ញា ភេទ​ស្រី អាយុ​២១​ឆ្នាំ​(​ស្លាប់​) ទី​២-​ឈ្មោះ ប្រាក់ ណា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ រង​របួសស្រាល ទី​៣- ឈ្មោះ ប្រាក់ រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រង​របួសធ្ងន់ ទី​៤-​ឈ្មោះ ប្រាក់ រចនា ភេទ​ស្រី អាយុ​១០​ឆ្នាំ ទី​៥-​ឈ្មោះ ប្រាក់ សា​រឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រង​របួសធ្ងន់ ទី​៦-​ឈ្មោះ​ឡោ សា​រ៉េ​ត ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រង​របួសធ្ងន់ ទី​៧-​ឈ្មោះ ហេង ពេជ្រ​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រង​របួសស្រាល ទី​៨-​ឈ្មោះ ឈូ​យ ច​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រង​របួសស្រាល និង​ទី​៩-​ឈ្មោះ ឈូ​យ សេង​លី ភេទ​ប្រុស អាយុ​៥​ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ។ មក​ដល់​ពេល​នេះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ១៦​មក​រា ក្រុង​ព្រះ​វិហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ