ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ថ៌កំ​បាំង​រឿង​លើ​គ្រែ​7​ចំ​ណុច​របស់ស្ត្រី​ដែល​បុ​រស​ត្រូវ​តែ​ដឹង​

11 ឆ្នាំ មុន

នៅ​ពេល​ដែល​និយាយដល់​បញ្ហា​លើ​គ្រែ​ ស្ត្រី​ត្រូវ​គេចាត់​ទុក​ថា មាន​អាថ៌​កំ​បាំង​ជាង​បុរស​ និង​មិន​ងាយ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវ​ភេទ​​​ឡើយ​​ ។ បើ​ទោះ​ជា​បែប​នេះ​​ក្តី ប៉ុន្តែ​មិន​មែន​មានន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​​ទេ ផ្ទុយ​ទៅ​វិញ​ ​វា​គ្រាន់​តែ​ជា​ចរិត​ពី​ធម្ម​ជាតិ​ ឬ​ជា​ផ្នត់​គំនិត​មួយ​ដែល​គិត​ថា «បុរស​គឺ​ជា​អ្នក​បង្កាត់​ភ្លើង ​​ជា​អ្នក​ចាប់​ផ្តើមមុន​​ប៉ុណ្ណោះ​»។ ដោយ​សារតែ​បែបនេះ​ហើយ​

នៅ​ពេល​ដែល​និយាយដល់​បញ្ហា​លើ​គ្រែ​ ស្ត្រី​ត្រូវ​គេចាត់​ទុក​ថា មាន​អាថ៌​កំ​បាំង​ជាង​បុរស​ និង​មិន​ងាយ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវ​ភេទ​​​ឡើយ​​ ។ បើ​ទោះ​ជា​បែប​នេះ​​ក្តី ប៉ុន្តែ​មិន​មែន​មានន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​​ទេ ផ្ទុយ​ទៅ​វិញ​ ​វា​គ្រាន់​តែ​ជា​ចរិត​ពី​ធម្ម​ជាតិ​ ឬ​ជា​ផ្នត់​គំនិត​មួយ​ដែល​គិត​ថា «បុរស​គឺ​ជា​អ្នក​បង្កាត់​ភ្លើង ​​ជា​អ្នក​ចាប់​ផ្តើមមុន​​ប៉ុណ្ណោះ​»។ ដោយ​សារតែ​បែបនេះ​ហើយ​ ទើប​មានស្ត្រី​មួយ​ចំ​នួន​តែង​ខក​ចិត្ត​ចំពោះ​ដៃ​គូ​ខ្លួន​ ។

តើ​ស្ត្រី​ចង់​បាន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ជី​វិត​នៅ​លើ​គ្រែ​? តាម​ការ​បក​ស្រាយ​របស់​វេជ្ជ​បណ្ឌិត Rajan B Bhonsle អ្នក​ពិគ្រោះ​យោ​បល់​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ​​បាន​បញ្ជាក់​ថា​  មាន​អាថ៌​កំ​បាំង​៧​ចំណុច​អំពី​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង ៖

១-​ ការ​ជែក​គ្នា​យ៉ាង​ផ្អែម​ល្ហែម​គឺ​ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួួយ ៖
ស្ត្រី​ជាច្រើន​ចង់​បាន​បែបនេះ ។​ ពួក​នាង​យល់​ថា ការ​ជជែក​សន្ទនា​គ្នា​នឹង​នាំ​ឱ្យ​មាន​ភាព​រីក​រាយ​ ជា​ពិ​សេស​​រឿង​លើ​គ្រែ ។ សម្រាប់​ស្ត្រី​​ការ​ជជែក​និង​អា​រម្មណ៍​ស្រ​ឡាញ់​គឺ​​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់ ។ កិច្ច​សន្ទនា​យ៉ាង​ផ្អែម​ល្ហែម ​និង​ប្រ​កប​ដោយ​ភាព​ស្និទ្ធ​ស្នាល​អំ​ឡុង​ការ​ដើរ​កំ​សាន្ត​ ឬ​ខណៈ​គូស្នេហ៍​ ឬ​គូស្វាមីកំពុង​សម្រាក​បន្ធូរ​អារម្មណ៍​គឺ​ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ ។ ក្នុង​ឱកាស​នេះ បុរស​អាច​ប្រាប់​ទៅ​ស្ត្រី​ជា​គូ​ស្នេហ៍​ថា​ ខ្លួន​ស្រ​ឡាញ់​នាង​ប៉ុនណា គឺ​ជា​វិធី​លួង​លោម​ចិត្ត​មួយ​​ដែល​ខ្លួន​គួរ​ប្រើ​ជា​មួយ​នា​រី​ជា​គូ​ស្នេហ៍​ ។​

២- ស្ត្រី​ភាគ​ច្រើន​ខ្វល់​ខ្វាយ​ពី​សម្រស់​របស់​ខ្លួន​ ៖
សម្រាប់គូ​ស្វា​មី​ដែល​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ​នោះ​ ជួន​កាល​វា​ជា​រឿង​ធម្ម​ជាតិ​ដែល​ស្ត្រី​គិត​ថា ស្វា​មី​ឬ​គូ​ស្នេហ​៍​លែង​មាន​ចំ​ណាប់​​អា​រម្មណ៍ផ្លូវ​ភេទ​លើ​ខ្លួន​ ។ នេះ​ក៏​ព្រោះ​តែ​ពួកគេ​ដោះ​សំ​លៀក​បំ​ពាក់​ឡើង​​គ្រែ​ជា​មួយ​គូ​ស្នេហ៍​តែ​ក្នុង​ពេលងងឹតប៉ុណ្ណោះ​ ។ បុរស​មិន​គួរ​​ខ្វល់​ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ​ ។

៣- ស្ត្រី​យល់​ថា រឿង​​​លើ​គ្រែ​មិន​អាច​កាត់​ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ជី​វិត​របស់​នាង​បាន​ឡើយ ៖ ​
ស្ត្រី​ត្រូវ​ការ​អា​រម្មណ៍​ និង​បទ​ពិ​សោធន៍​ល្អ​ៗ​អំឡុង​ពេល​ដែល​នាង​កំពុង​សប្បាយ​នឹង​រឿង​លើ​គ្រែ ។ ដូច្នេះ​អ្វី​ដែល​បុរស​ជា​គូ​ស្នេហ៍​ប្រព្រឹត្ត​មាន​ដូចជា ប្រើ​ពាក្យ​សម្តី​ទ្រគោះ​បោះ​បោក​ ប្រើ​ភាសា​អសុរោះ និ​ងពាក្យ​សម្តី​រិះ​គន់​ជាដើម ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ដល់​អា​រម្មណ៍​របស់​នាង​ក្នុង​ពេល​ឡើង​គ្រែ​ ។ បុរស​គួរចាំ​ថា ស្ត្រី​មិន​អាច​ទទួល​យក​បាន​ទេ​នូវរឿង​បែប​​នោះ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ​ រំ​ភើប​រីក​រាយ​ដល់នាង​បាន​ឡើយ ។​

៤- ការ​ដល់​ត្រើយ​មិន​មែន​ជា​រឿង​ចាំ​បាច់​៖
បុរស​​​ជាច្រើន​គិត​ថា ដៃ​គូ​ល្អ​គឺ​ជា​ដៃ​គូ​ដែល​អាច​នាំ​ស្រីស្នេហ​៍​របស់​ខ្លួន​ឈាន​ដល់​ចំណុច​កំពូល ។ នេះ​ជា​គំនិត​ល្អ​មួួ​យ​ហើយ​ តែ​មិន​សំ​ខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈ​ទេសៈ​នេះ ។ ស្ត្រី​ជា​ច្រើន​គិត​ថា ខ្លួន​ទទួល​សម្ពាធ​ពី​ដៃ​គូ​ និង​ពី​ខ្លួន​ឯង​ផង​ដែរ​សម្រាប់​ការ​ឈាន​ដល់កាម​តម្រេករបស់​ខ្លួន​​ ។ មាន​ពេលខ្លះ​ជំនួស​ឱ្យ​ការ​ដល់​ត្រើយ​ ស្ត្រី​ចូល​ចិត្ត​ត្រឹម​តែ​ការ​បបោស​អង្អែល​របៀប​ជា​បញ្ឆេះ​អា​រម្មណ៍​ប៉ុណ្ណោះ ។

៥- រឿង​លើ​គ្រែ​មិន​ត្រូវ​ការ​សកម្ម​ភាព​ដែល​មធ្យ័ត​នោះ​ឡើយ ៖
ការ​លេង​ប្រឡែង​គឺ​ជាគុណភាព​ដ៏​មហិមា​ ។ បុរស​ជាច្រើន​មានការ​ផ្តោត​ខ្លាំង​បំផុត​អំពី​ការ​រួម​ភេទ ។​ ពួក​គេ​ភ្លេច​សើច​  ភ្លេច​សកម្ម​ភាព​រប៉ិល​រប៉ូច​ដែល​សុទ្ធ​តែ​ជា​សកម្ម​ភាព​ស្ត្រី​ចូល​ចិត្ត​ ។ ការ​លេង​ប្រឡែង​ និង​ភាព​សប្បាយ​រីក​រាយ​អាច​ធ្វើ​ឱ្យ​បរិ​យា​កាស​កាន់​តែ​សប្បាយ​រីក​រាយ​ និង​អារម្មណ៍​កាន់​តែ​ធូរ​ស្រាល​ ។

៦- ស្ត្រី​ចូល​ចិត្ត​បំ​ផុត​ការ​ថ្នាក់​ថ្នម​ស្ទាប​អង្អែល​មិន​សំ​ដៅ​លើ​ការ​រួម​ភេទ​ ៖
ស្ត្រី​ជា​ទូ​ទៅ​ចូល​ចិត្ត​ការ​លួង​លោម ការ​ថ្នាក់​ថ្នម​ ការ​ប្រើ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ ការ​បី​ត្រ​កង​និង​ការ​ថើប ។ ប៉ុន្តែមួយ​ចំ​នួន​ធំ​ក្នុង​ចំណោម​ពួក​នាង​​​តែ​ង​រអ៊ូរទាំ​ថា ស្វា​មី ឬ​ដៃ​គូ​របស់​ខ្លួន​មិន​ដែល​ធ្វើ​បែបនេះ​ទេ​លើក​លែង​តែ​ពេល​មុន​ការរួម​ភេទប៉ុណ្ណោះ ។

៧- ឱប​ថ្នាក់​ថ្នម​ប្រ​កប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ក្រោយ​ការរួម​ភេទ​គឺ​ជា​រឿង​សំ​ខាន់​ ៖
បុរស​ត្រូវ​តែ​ដឹង​ថា ស្ត្រី​ត្រូវ​ការ​ស្ថិត​នៅ​ក្នុង​រង្វង់​ទ្រូង​ដ៏​កក់​ក្តៅ​របស់​ខ្លួន​បន្ទាប់​ពី​រួម​ភេទ​រួច​ ។ ពួក​នាង​មួយ​ចំ​នួន​តែង​រអ៊ូរ​ថា ស្វា​មី​ ឬ​ប្រុស​ស្នេហ៍​មិន​ដែល​អើពើ​នឹង​ខ្លួន​ឡើយ​ ហើយ​តែង​តែ​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​ភេទ​រួច ។ សម្រាប់​បុរស​ ត្រង់​ចំណុច​នេះ​គឺ​ពិត​ជា​ជួប​ការ​លំ​បាក​ខ្លះ ដ្បិត​​ការ​ដេក​លក់​បន្ទាប់​ពី​រួម​ភេទ​រួច​គឺ​ជា​លក្ខខណ្ឌ​ធម្ម​ជាតិ​របស់​​គេ ។ ក្រោយ​ពី​បញ្ចេញ​ទឹកកាម​រួច ខួរ​ក្បាល​របស់​បុរស​បាន​ចុះ​ត្រ​ជាក់​ ព្រម​ពេល​គ្នា​អា​រម្មណ៍​ក៏​ចុះ​ស្ងប់​ ទាំង​នេះ​គឺ​ជា​ដំ​ណាក់​កាល​ដែល​ប្រព័ន្ធ​បញ្ជា​ទាំង​អស់​ក្នុង​រាង​កាយ​បន្ថយ​សកម្ម​ភាព ។ ស្ត្រី​ក៏​មាន​ដំ​ណាក់​កាល​​នេះ​ដែរ ប៉ុន្តែ​​មាន​ល្បឿនយឺត​ជាង​ ៕