ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​លើ​ដងខ្លួន​នាង​គ្មាន​ដង្ហើម​ទេ តែ​ស្រាប់តែ​ដឹងខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព

5 ឆ្នាំ មុន

BBC​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នៅ​អាហ្វ្រិក​ខាងត្បូង​ស្ត្រី​មិន​ស្គាល់ឈ្មោះ​ម្នាក់ បានដឹង​ខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព ក្រោយ​ពី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ កាលពី​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ ​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​២​នាក់ ។​ ​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា…

BBC​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នៅ​អាហ្វ្រិក​ខាងត្បូង​ស្ត្រី​មិន​ស្គាល់ឈ្មោះ​ម្នាក់ បានដឹង​ខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព ក្រោយ​ពី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ កាលពី​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ ​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​២​នាក់ ។​

​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា ក្នុង​ពេល​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ​របស់​នាង​ឃើញ​ថា​គ្មាន​ដង្ហើម​ទេ និង​បញ្ជូន​ទៅ​រក្សា​ទុក​ក្នុង​បន្ទប់​សាកសព ប៉ុន្តែ​នៅ​ពេល​បុគ្គលិក​ក្នុង​បន្ទប់​រក្សា​ទុក​សព​ត្រួតពិនិត្យ​ជា​ថ្មី បែរជា​ឃើញ​ថា​នាង​នៅ​រស់ ។​

​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រុង​«​ចូ​ហាន់​ណេ​ស្បើ​ក »​ដើម្បី​ត្រួតពិនិត្យ និង​ព្យាបាល ខណៈ​ពេល​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពី​ការ​មាន​កំហុសឆ្គង​លើ​ករណី​នេះ ។​

​មិនមែន​ជា​លើក​ដំបូង​នៅ​ក្នុងឆ្នាំនេះ​ទេ ដែល​មាន​មនុស្ស​ដឹងខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព កាលពី​ខែមករា​កន្លង​មក​អ្នកទោស​ម្នាក់​នៅ​អេ​ស្ប៉ា​ញ​បានដឹង​ខ្លួន មុន​ពេល​ធ្វើ​កោសល្យវិច័យ​លើ​សព ក្រោយ​ពី​គ្រូពេទ្យ​៣​នាក់​បញ្ជាក់​ថា​គេ​បាន​ស្លាប់ ។

​ដោយឡែក​នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​៧​ឆ្នាំ​មុន ក៏​មាន​បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ បានដឹង​ខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព​នៅ​ក្រុង​Eastern Cape ។ ចំណែក​នៅ​ឆ្នាំ​២០១៦​ក៏​មាន​អ្នក​ស្លាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​បានដឹង​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ក្រោយ​ពេល​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ