ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​បត្តិការ​នាំក្មេង៧នាក់បន្ត… ចាប់ផ្ដើម​ក្នុង​រយៈពេល​យ៉ាង​​យូរ​​១០​​ម៉ោង​

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ​លោក NARONGSAK OSOTTANAKORN ប្រមុខ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ឱ្យ​ ដឹង​ កាលពី​យប់​ថ្ងៃ​ទី​៨​ កក្កដា ​ថា ​កុមារ​មួយ​ក្រុម​ដំបូងដែល​សង្គ្រោះ​បាន​…

ប្រទេស​ថៃ​៖ ​លោក NARONGSAK OSOTTANAKORN ប្រមុខ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ឱ្យ​
ដឹង​ កាលពី​យប់​ថ្ងៃ​ទី​៨​ កក្កដា ​ថា ​កុមារ​មួយ​ក្រុម​ដំបូងដែល​សង្គ្រោះ​បាន​ គឺ​​មាន​គ្នា​​៦​​នាក់ ហើយ​ម្នាក់​ៗ​
អម​​ដោយ​​អ្នក​មុជទឹកមាន​​វិជ្ជាជីវៈ​២​នាក់​​តាម​ផ្លូវក្នុង​រូង​មានទឹក​ជន់​​លិច ទីបំផុត​គឺ​អាច​នាំ​ចេញ​បាន​​ហើយ​ ។

ពួក​គេ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ បន្ទាប់​មក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ ។​ ប្រតិ​បត្តិការ​នាំ​អ្នកបន្ត​ទៀត​ ត្រូវ​ចាប់ផ្ដើម​ក្នុង​រយៈពេល​យ៉ាង​យូរ​១០​ម៉ោង​ ។ ​ពួក​អ្នក​ជួយ​សង្គ្រោះ​អះអាង​ថា​ កុមារ​ទាំងនេះ ​​នាំ​ចេញពី​រូង​ម្ដង​មួយ​ៗ​ហើយ​ម្នាក់​ៗ​អម​ដោយ​អ្នក​មុជទឹក​វិជ្ជាជីវៈ​២​នាក់ ​និង​ថា​កុមារ​ត្រូវ​ជ្រើសរើស​ការ​នាំ​ចេញ​ចែក​ជា​​២​ក្រុម​ ។

កុមារ​ដំបូង​៤​នាក់​នាំ​ចេញ​មក​មុនគេ ហើយ​ការ​ជម្លៀស​ត្រូវ​បាន​ផ្អាក​នា​យប់​ថ្ងៃដដែល ​ហើយ​ចាប់ផ្ដើម​វិញ​ថ្ងៃ​ទី​៩ ​កក្កដា នេះ ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​៧​នាក់​ទៀត ​ដែល​នៅ​សល់ ​។ ​យោង​តាម​ព័ត៌មាន​ដំបូង​ទាំង​ឡាយ​ថា កុមារ​៤​នាក់​នាំ​ចេញ​ក្រៅ​បាន​មុនគេ ហើយ​២​នាក់​ទៀត​ នាំ​មក​ដល់​កន្លែង​មាន​សុ​វត្តិភាព ​តែ​មិន​ទាន់​ចេញ​ផុត​ពី​រូង​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ