ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បុគ្គលិក​សណ្ឋាគារ​មាន​កណ្ដឹង​ប្រកាស​អាសន្នភ្លាមៗ​…​បើ​ធ្វើ​រឿង​នេះ​លើ​នាង

5 ឆ្នាំ មុន

AP​ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សម្រាប់​ច្បាប់​ដែល​ចាប់ផ្ដើម​ចូល​ជា​ធរមាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កំណត់​ឲ្យ​សណ្ឋាគារ​នានា​នៅ​ក្រុង​សុី​កា​ហ្គោ​ត្រូវ​ចែក​ឧបករណ៍​ចុច​កណ្ដឹង​រោទ៍ (panic buttons) សម្រាប់​ការពារ​ស្ត្រី​មេផ្ទះ​ដែល​សម្អាត​នៅ​ក្នុង​បន្ទប់ និង​បុគ្គលិក​ផ្សេង​ទៀត​ដែល​បម្រើ​ការ​តែ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​របស់​អតិថិជន​ឲ្យ​រួច​ផុត​ពី​ការ​គំរាមកំហែង​លើ​ផ្លូវភេទ…

AP​ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សម្រាប់​ច្បាប់​ដែល​ចាប់ផ្ដើម​ចូល​ជា​ធរមាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កំណត់​ឲ្យ​សណ្ឋាគារ​នានា​នៅ​ក្រុង​សុី​កា​ហ្គោ​ត្រូវ​ចែក​ឧបករណ៍​ចុច​កណ្ដឹង​រោទ៍ (panic buttons) សម្រាប់​ការពារ​ស្ត្រី​មេផ្ទះ​ដែល​សម្អាត​នៅ​ក្នុង​បន្ទប់ និង​បុគ្គលិក​ផ្សេង​ទៀត​ដែល​បម្រើ​ការ​តែ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​របស់​អតិថិជន​ឲ្យ​រួច​ផុត​ពី​ការ​គំរាមកំហែង​លើ​ផ្លូវភេទ និង​ឧក្រិដ្ឋកម្ម​នានា ។

លទ្ធផល​នៃ​ការ​អង្កេត​លើ​បុគ្គលិក​នៅ​ក្នុង​សណ្ឋាគារ​ចំនួន​៥០០​នាក់ ដោយ​ក្រុម «Unite Here Local 1» ឃើញ​ថា​មាន​៥៨​ភាគរយ​ធ្លាប់​ត្រូវ​អតិថិជន​នៅ​ក្នុង​សណ្ឋាគារ​គំរាមកំហែង​បំពាន​ផ្លូវភេទ​យ៉ាងតិច​១​លើក ។ ហេតុការណ៍​ដែល​ប្រទះ​ឃើញ​ច្រើន​បំផុត​គឺ​អតិថិជន​ដើរមក​បើកទ្វារ​ដែល​គោះ​ហៅ ស្ថិត​ក្នុង​សភាព​អាក្រាត​កាយ ។ ឧបករណ៍​ចុច​កណ្ដឹង​នឹង​បញ្ជូន​អត្ថន័យ​ចូល​ទូរស័ព្ទ​របស់​ប្រធាន អ្នកចាត់ការ​ទូទៅ និង​ផ្នែក​បុគ្គលិក នៅ​ក្នុង​អេ​ក្រង់​ទូរស័ព្ទ​ដោយ​មាន​បង្ហាញ​ឈ្មោះ​របស់​អ្នក​រង​គ្រោះ និង​ចំណុច​កើតហេតុ ។

លោក​ខា​រ៉េ​ន ខេន (Karen Kent) ប្រធាន​របស់ «Unite Here Local 1»​ថ្លែង​ថា​ច្បាប់​ថ្មី​នេះ​គឺជា «​ថ្ងៃ​ថ្មី​សម្រាប់​នារី​គ្រប់​រូប​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​ទូ​ទាំង​ក្រុង​សុី​កា​ហ្គោ សហ​រដ្ឋអាមេរិក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ